អង្គការUNESCO បារាំងនិងជប៉ុន ប្ដេជ្ញាជួយអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូព្រៃគុក ព្រមទាំងបណ្ដុះបណ្ដាលជំនាញសេដ្ឋកិច្ចដល់សហគមន៍ប្រជាពលរដ្ឋ ដែលនៅជុំវិញតំបន់អង្គរ

 

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤

IMG_4363

IMG_4362-1

IMG_4361

IMG_4367-1
IMG_4366-1

IMG_4370-1

IMG_4364-1

 

MC. បារាំងនិងជប៉ុន ដែលជាសហប្រធាននៃកិច្ចប្រជុំពេញអង្គលើកទី៣០ របស់គណៈកម្មា ធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក បានប្ដេជ្ញាថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា លើគម្រោងការងាអភិរក្ស អភិវឌ្ឍន៍ និងថែរក្សាប្រាសាទបុរាណនានា ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត។ 

លោក Jacque PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង សន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣០ របស់គណៈកម្មាធិការ អន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក កាលពី ល្ងាចថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ថា ចាប់តាំងតែពីឆ្នាំ១៩៩៣ ដែលអន្តររដ្ឋាភិបាលមួយ បានបើកកិច្ចប្រជុំនៅទីក្រុងTokyo ប្រទេសជប៉ុនមក គឺបាននិយាយអំពីកិច្ចការពារតំបន់ អង្គរ។ រមណីយដ្ឋានអង្គរមិនមែនមានតែប្រាសាទបុរាណប៉ុណ្ណោះទេ គឺរួមទាំងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញរមណីយដ្ឋានអង្គរផងដែរ។ ដូច្នេះការអភរិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក៏ត្រូវមានការបណ្ដុះបណ្ដាល អភិវឌ្ឍន៍ ធនធានមនុស្ស ឱ្យមានចំណេះដឹងនិងជំនាញផ្សេងៗ ព្រមទាំងជួយផ្នែកសេដ្ឋកិច្ចដល់ ពលរដ្ឋនៅជុំវិញរមណីយដ្ឋានអង្គរដែរ ដើម្បីឱ្យរស់នៅមានភាពសុខដុមរមនា ជាមួយអង្គរ។ លោក Jacque PELLET បញ្ជាក់ទៀតថា រដ្ឋាភិបាលបារាំង នៅតែបន្តធ្វើជាដៃគូ ជាមួយ រដ្ឋាភិបាលកម្ពុជាលើការងារអភិរក្ស អភិវឌ្ឍន៍រមណីដ្ឋានអង្គរនិងសំបូរព្រៃគុកបន្តទៅទៀត។

ចំណែកឯកអគ្គរាជទូតជប៉ុន លោក UENO Atsushi ក៏បានថ្លែងថា ចំពោះប្រទេសជប៉ុន ក៏យល់ស្របគ្នាជាមួយប្រទេសបារាំងដែរ គឺនឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា លើការងារថែទាំ និង អភិរក្សប្រាសាទបុរាណ នៅពេលខាងមុខទៀត។

តំណាងUNESCO ប្រចាំកម្ពុជា លោក  Sardar Umar ALAM ក៏បានប្រកាសការប្ដេជ្ញាចិត្ត ដូចប្រទេសបារាំងនិងជប៉ុនដែរថា បើទោះបីជាUNESCO បានចូលរួមការងារអភិរក្ស និង អភិវឌ្ឍន៍រមណីយដ្ឋានអង្គរ រយៈពេល៣០ឆ្នាំមកហើយក្តី ក៏ប៉ុន្តែUNESCO ជាមួយបារាំង និងជប៉ុននៅតែជំរុញការងារនេះ ឱ្យកាន់តែប្រសើរថែមទៀត។

លោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានបង្ហាញជំនឿយ៉ាងមុតមាំថា ICC អង្គរ និងសំបូរព្រៃគុក មិនត្រឹមតែបន្តជួយកម្ពុជាក្នុងរយៈពេល៤០ឆ្នាំ ក្នុងការងារអភិរក្ស និង អភិវឌ្ឍន៍ រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុកប៉ុណ្ណោះទេ គឺវាអាចនឹងលើសពី៤០ឆ្នាំបន្ត ទៅទៀត ដោយសារតែអង្គរជាតម្លៃបេតិកភណ្ឌរបស់មនុស្សជាតិ ព្រមទាំងអន្តរជាតិ បានមើលឃើញចំណុចសំខាន់មួយទៀត គឺការងារអភិរក្សនិងថែរក្សាអង្គរ មានការគាំទ្រ យ៉ាងខ្លាំង តាំងពីថ្នាក់កំពូល របស់កម្ពុជារហូតដល់ប្រជាពលរដ្ឋទូទៅ។

សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុកបានបើកកិច្ចប្រជុំចំនួនពីរថ្ងៃ គឺនៅថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៤ កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ និងនៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៤ កិច្ចប្រជុំ ពេញអង្គលើកទី៣០៕

Comments

Related posts