សមាគមJCA និង TTP Group បានបន្តកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគថ្មីៗបន្ថែមទៀត

 

វិទ្យុជាតិកម្ពុជា = ស៊ឹង សុផារី ២០.១០.២០២៣

a7-57

a6-60

a5-61

a8-52

 

សមាគមជប៉ុន-កម្ពុជា JCA និង TTP Group កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣បានបន្តកិច្ចសហប្រតិ បត្តិការ លើគម្រោងវិនិយោគថ្មីៗបន្ថែមទៀត ដោយបានចុះទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ។
ក្នុងឱកាសនោះ លោក Kazunori Kato អនុប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Te Porhong អនុប្រធាន TTP Group បានអញ្ជើញទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីអភិវឌ្ឍគំរូ សម្រាប់កិច្ចសហប្រតិបត្តិការ សហគ្រាសធុនតូច និងមធ្យម ។
សមាគម JCA និង TTP Group នឹងបន្តធ្វើជាវេទិកាសម្រាប់ប្រទេសជប៉ុន និងកម្ពុជាដើម្បីកសាង សមិទ្ធផល កិច្ចសហប្រតិបត្តិការឱ្យបានកាន់តែច្រើនបន្ថែមទៀត ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាកត្តាជំរុញ ធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កម្ពុជា ជប៉ុន កាន់តែស៊ីជម្រៅបន្ថែមទៀត  ជាពិសេសរវាងប្រជាជននិងប្រជាជន ៕

Comments

Related posts