លោក ដូណាល់ ត្រាំ៖ លោក Navalny ជាមនុស្សក្លាហាន តែមិនគួរត្រឡប់ចូលរុស្ស៉ីវិញទេ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0933

IMG_0938-1

អន្តរជាតិ៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិកបាននិយាយថា លោក Alexei Navalny មេបក្សប្រឆាំងរុស្ស៉ីគឺជាមនុស្សក្លាហានម្នាក់ ប៉ុន្តែលោកមិនគួរត្រឡប់ចូលប្រទេសរុស្ស៉ីវិញទាល់តែសោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយលោកស្រី Laura Ingraham ពិធីការិនីទូរទស្សន៍ Fox News ក្នុងរដ្ឋ South Carolina ដោយមិនបានបន្ទោស ឬក៏ចោទនរណាម្នាក់ថាជាអ្នកទទួលខុសចំពោះការស្លាប់របស់លោក Navalny នោះទេ។ តែផ្ទុយពីលោក ត្រាំ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងបណ្ដាមេដឹកនាំលោកខាងលិចមួយចំនួនសុទ្ធតែបានទម្លាក់ការទទួលខុស ត្រូវលើលោក ពូទីន ជុំវិញមរណភាពរបស់លោក Navalny ក្នុងពន្ធនាគាររុស្ស៉ី។ លោក ត្រាំ បានបញ្ជាក់ថា "លោក Navalny គឺជាមនុស្សក្លាហាន ហើយលោកពិតជាក្លាហាននៅពេលដែលលោកត្រឡប់ចូលរុស្ស៉ីវិញ។ ប៉ុន្តែលោកគួរតែកុំត្រឡប់ចូលរុស្ស៉ីវិញ ហើយបញ្ចេញមតិពីខាងក្រៅប្រទេសពីព្រោះមនុស្សជាច្រើនបានគិតថារឿងបែបនេះអាចនឹងកើតឡើង ហើយវាពិតជាកើតឡើងមែន"។ គួរបញ្ជាក់ថា វិមានក្រឹមឡាំងបានបដិសេធការចូលរួម ឬពាក់ព័ន្ធនឹងការស្លាប់របស់លោក Navalny និងបាននិយាយថាការចោទប្រកាន់របស់លោកខាងលិចថាលោក ពូទីន ជាអ្នកទទួលខុសត្រូវគឺជារឿងមិនអាចទទួលយកបាន៕

Comments

Related posts