អ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកនៅភាគខាងត្បូងហ្គាហ្សា ខណៈគ្រួសារចំណាប់ខ្មាំងជំរុញឱ្យលោក Netanyahu ស្វែងរកកិច្ចព្រមព្រៀង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a14-24

a13-24

អន្តរជាតិ៖ កងទ័ពអ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុង Khan Yunis ដែលជាចំណុចក្តៅចុងក្រោយនៃសង្រ្គាមនៅហ្គាហ្សា បន្ទាប់ពីលោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានច្រានចោលលក្ខខណ្ឌរបស់ក្រុមហាម៉ាស សម្រាប់ការដោះលែងចំណាប់ខ្មាំង បើទោះបីជាមានសម្ពាធកាន់តែខ្លាំងឡើងពីគ្រួសារចំណាប់ខ្មាំងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាន រាយការណ៍ពីការវាយឆ្មក់ដ៏សាហាវនៅពេលយប់នៅក្នុងទីក្រុង Khan Yunis ដែលជាទីក្រុងដ៏ធំបំផុតនៅភាគខាងត្បូង Gaza Strip និងការប្រយុទ្ធគ្នាដោយហិង្សារវាងទាហានអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍ឱ្យដឹងថា មនុស្សជាង ១២០ នាក់ទៀតបានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ គួរបញ្ជាក់ថា ក្រុម ហាម៉ាសបានបើកការវាយឆ្មក់ឆ្លងព្រំដែនអីស្រាអែល និងបានសម្លាប់មនុស្សប្រហែល ១,១៤០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ជាការឆ្លើយតប អ៊ីស្រាអែលបានប្តេជ្ញាថានឹងកម្ទេចក្រុមនេះ ហើយបានបើកការវាយលុកឥតឈប់ឈរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥,២៩៥ នាក់នៅហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ៕

Comments

Related posts