លោក Netanyahu៖ គ្មានបទឈប់បាញ់នៅហ្គាហ្សាទេ បើគ្មានការដោះលែងចំណាប់ខ្មាំង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a9-203

a10-171

អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែលនឹងមិនយល់ព្រមចំពោះបទឈប់បាញ់ណាមួយ បន្ទាប់ពីសង្គ្រាមរយៈពេលប្រាំមួយខែប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាឡើយ លុះត្រាតែចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅ ហ្គាហ្សាទាំងអស់ត្រូវបានដោះលែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ការអត្ថាធិប្បាយរបស់លោក Netanyahu ធ្វើឡើង នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ខណៈដែលកិច្ចចរចាបទឈប់បាញ់ថ្មីនៅក្នុងប្រទេសអេហ្ស៊ីបគ្រោងនឹងចាប់ផ្តើម។ លោក Netanyahu បានសង្កត់ធ្ងន់ថា ទោះបីជាមានការបង្កើនសម្ពាធពីអន្តរជាតិក៏ដោយ អ៊ីស្រាអែលនឹងមិនចុះចាញ់នឹងការទាមទារ "ជ្រុលនិយម" នៃចលនាតស៊ូអ៊ីស្លាម (ហាម៉ាស់)ដែលបានបង្កឱ្យមានសង្រ្គាមកាលពីថ្ងៃទី ០៧ ខែតុលា ជាមួយនឹងការវាយប្រហារដ៏សាហាវរបស់ពួកគេ ទៅលើភាគខាងត្បូងអ៊ីស្រាអែលនោះឡើយ៕

Comments

Related posts