លោក Netanyahu៖ អ៊ីស្រាអែល កំពុងត្រៀមលក្ខណៈបើកសង្រ្គាមជើងគោកនៅ Gaza

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b3-20

b4-21

អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងសារតាមទូរទស្សន៍ថា អ៊ីស្រាអែលកំពុងរៀបចំបើកសង្រ្គាមជើងគោកនៅតំបន់ហ្គាហ្សា ប៉ុន្តែមិនបានផ្តល់លម្អិតអំពីពេលវេលា ឬព័ត៌មានផ្សេងទៀតជុំវិញការត្រៀមលក្ខណៈនេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Netanyahu បាននិយាយថា ការសម្រេចចិត្តថាតើពេលណាកងកម្លាំងអ៊ីស្រាអែល នឹងវាយលុកចូលទៅក្នុងដែនដីប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាសនោះ គឺត្រូវតែមានការទទួល យកពីគណៈរដ្ឋមន្ត្រីពិសេសមួយរបស់រដ្ឋាភិបាល ដែលក្នុងនោះក៏រួមមានទាំងមេដឹកនាំនៃគណបក្ស ប្រឆាំងផងដែរ។ លោកបានបញ្ជាក់ថា "យើងបានសម្លាប់ភេរវកររាប់ពាន់នាក់រួចមកហើយ ដោយនេះគ្រាន់ តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ក្នុងពេលជាមួយគ្នានេះ យើងក៏កំពុងរៀបចំធ្វើសង្រ្គាមជើងគោក តែខ្ញុំសូមមិន បញ្ជាក់ថានឹងធ្វើឡើងនៅពេលណា តាមរបៀបណា ឬក្នុងកម្រិតណានោះទេ ហើយខ្ញុំក៏មិនអាចបញ្ជាក់ លម្អិតអំពីអ្វីដែលយើងកំពុងត្រៀមឱ្យសាធារណជនបានដឹងនោះដែរ"។ គួរបញ្ជាក់ថា ចាប់តាំងពីក្រុម សកម្មប្រយុទ្ធហាម៉ាស បើកការវាយប្រហារលើអ៊ីស្រាអែលមក អ៊ីស្រាអែលបានអនុវត្តការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លាលើតំបន់ហ្កាហ្សា។ បើតាមក្រសួងសុខាភិបាលនៅហ្គាហ្សា ប្រជាជនប៉ាឡេស្ទីនជាង ៦,៥០០នាក់ត្រូវបានស្លាប់ក្នុងការទម្លាក់គ្រាប់បែកនេះ៕

Comments

Related posts