លោក Srettha Thavisin បញ្ជាក់ថាចំណាប់ខ្មាំងជាជនជាតិថៃ ១២នាក់ ត្រូវបានដោះលែងដោយក្រុមហាម៉ាស

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b-5

b1-11

អន្តរជាតិ៖ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃបាននិយាយថា ជនជាតិថៃ ១២នាក់ដែលត្រូវ បានចាប់ជាចំណាប់ខ្មាំងអំឡុងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីខែតុលា ត្រូវបានដោះលែងនៅថ្ងៃសុក្រនេះ ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់រយៈពេល ៤ថ្ងៃក្នុងសង្រ្គាម រវាងអ៊ីស្រាអែល និងហាម៉ាសចូលជាធរមាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ នៅលើបណ្ដាញទំនាក់ទំនងសង្គម X លោក Srettha Thavisin បានបញ្ជាក់ថា "ការទទួលស្គាល់ ដោយផ្នែកសន្តិសុខ និងក្រសួងការបរទេសបានបញ្ជាក់ថាចំណាប់ខ្មាំងជាជនជាតិថៃ ១២នាក់ត្រូវបាន ដោះលែងហើយ។ ក្រុមមន្ត្រីស្ថានទូតកំពុងធ្វើដំណើរទៅជួបពួកគេ ហើយឈ្មោះ និងអត្តសញ្ញាណរបស់ ពួកគេ នឹងត្រូវបានបញ្ជាក់"។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរថៃ ជនជាតិថៃសរុប ២៥ នាក់គឺសិ្ថតនៅក្នុង ចំណោមចំណាប់ខ្មាំង ២៤០ នាក់ដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួន អំឡុងការវាយប្រហារ លើភាគខាង ត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។ តាមក្រសួងការងាររបស់ថៃជនជាតិថៃជាង ៣០,០០០ នាក់ កំពុងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល ភាគច្រើននៅក្នុងវិស័យកសិកម្ម៕

Comments

Related posts