ធនាគារ Standard Chartered រក្សាការព្យាករណ៍កំណើន GDP របស់វៀតណាមឆ្នាំ ២០២៤ ត្រឹម ៦,៧%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b-9

b2-21

b1-20

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ធនាគារ Standard Chartered Bank បានរក្សាការព្យាករណ៍កំណើន GDP ឆ្នាំ ២០២៤ ចំនួន ៦,៧ ភាគរយសម្រាប់ប្រទេសវៀតណាមនៅក្នុងការអាប់ដេតម៉ាក្រូសេដ្ឋកិច្ចចុងក្រោយបំផុតរបស់ខ្លួនអំពីប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ធនាគារបានកាត់បន្ថយកំណើន GDP ប្រចាំឆ្នាំក្នុងឆ្នាំ ២០២៣ មកត្រឹម ៥ ភាគរយពី ៥,៤ ភាគរយ។ ធនាគារបាននិយាយថា ការព្យាករណ៍ដែលបានកែសម្រួល នឹងតម្រូវឱ្យមានកំណើន ៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី ៤ ដែលអាចនៅតែជាបញ្ហាប្រឈម។ ការព្យាករណ៍អតិផរណាសម្រាប់ឆ្នាំ ២០២៣ ត្រូវបានកែសម្រួលរហូតដល់ ៣,៤ ភាគរយពី ២,៨ ភាគរយ។ យោងតាមធនាគារបានឱ្យដឹងថា អត្រាអតិផរណាសម្រាប់ត្រីមាសទី ៤ ត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ៤,៣ ភាគរយពី ២,៧ ភាគរយ ហើយអាចនឹងកើនឡើងខ្ពស់នៅឆ្នាំក្រោយ។ នៅក្នុងការព្យាករណ៍ចុងក្រោយរបស់ខ្លួន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរក្សាការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងកម្រិត ៤,៧ ភាគរយក្នុងឆ្នាំ ២០២៣៕

Comments

Related posts