UN បញ្ចេញថវិកា ១ លានដុល្លារ សម្រាប់ប្រជាជនមីយ៉ាន់ម៉ា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b3-34

b4-33

អន្តរជាតិ៖ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបាន និយាយថា អង្គការសហប្រជាជាតិ (UN) បានបញ្ចេញថវិកាចំនួន ១ លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) មីយ៉ាន់ម៉ា បានបញ្ជាក់ថា ជំនួយពីមូលនិធិមនុស្សធម៌មីយ៉ាន់ម៉ា នឹងត្រូវចំណាយដើម្បីផ្គត់ផ្គង់ដល់អ្នកដែលត្រូវការជំនួយនៅក្នុងប្រទេសនេះ៕

Comments

Related posts