UN ព្រមានថាមីយ៉ាន់ម៉ា កំពុងស្ថិតនៅលើមាត់ជ្រោះនៃវិបត្តិមនុស្សធម៌

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5291

IMG_5293

IMG_5292

អន្តរជាតិ៖ អង្គការសហប្រជាជាតិ (UN) បានព្រមានថា ១ភាគ៣នៃប្រជាជនមីយ៉ាន់ម៉ា ឬច្រើនជាង ១៨លាននាក់ ឥឡូវនេះកំពុងត្រូវការជំនួយមនុស្សធម៌ ហើយ UN កំពុងស្វែងរកកញ្ចប់ថវិកា ១ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៤ ដើម្បីបំពេញតម្រូវការចាំបាច់នានា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ស្ថាប័នអន្តរជាតិមួយនេះបានឱ្យដឹងថា ស្ថានភាពមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅៗ ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីជិត ៣ ឆ្នាំមុន។ ក្នុងរបាយការណ៍មួយរបស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់ UN បានបញ្ជាក់ថា "មីយ៉ាន់ម៉ាឈរនៅលើមាត់ជ្រោះ នៃវិបត្តិមនុស្សធម៌ឆ្នាំ២០២៤ ខណៈបច្ចុប្បន្នប្រជាជនស៉ីវិលកំពុងរស់នៅក្នុងភាពភ័យខ្លាច"។ លោក Marcoluigi Corsi អ្នកសម្របសម្រួលបណ្តោះអាសន្នរបស់ UN ប្រចាំនៅមីយ៉ាន់ម៉ាបានព្រមានថា "កុមារកំពុងទទួលរងនូវវិបត្តិដ៏ធំដោយមានកុមារ ៦ លាននាក់ជួបប្រទះការខ្វះខាតដោយការផ្លាស់ទីលំនៅ ការថែទាំសុខភាព ការអប់រំ អសន្តិសុខស្បៀងអាហារ កង្វះអាហារូបត្ថម្ភ និងហានិភ័យនៃការការពារ រួមទាំងការប្រើកម្លាំងដោយបង្ខំ និងបញ្ហាផ្លូវចិត្ត"៕

Comments

Related posts