សមរភូមិផ្លូវច្បាប់នឹងបើកនៅតុលាការកំពូល UN នាថ្ងៃព្រហស្បតិ៍នេះ ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a6-158

a7-157

អន្តរជាតិ៖ សមរភូមិផ្លូវច្បាប់ជុំវិញសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាថាតើវាជា "ទង្វើប្រល័យពូជសាសន៍" ឬអត់ ដោយនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងតុលាការកំពូលរបស់អង្គការសហប្រជាជាតិជាមួយនឹងសវនាការបឋមជុំវិញការអំពាវនាវរបស់អាហ្រ្វិកខាងត្បូងដល់ចៅក្រមឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពយោធាអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ជាធម្មតា អ៊ីស្រាអែលចាត់ទុកអង្គការសហប្រជាជាតិ និងតុលាការអន្តរជាតិថាមានភាពអយុត្តិធម៌ និងលម្អៀង ប៉ុន្តែខ្លួននឹងបញ្ជូនក្រុមអ្នកច្បាប់ដ៏មានឥទ្ធិពលទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីការពារប្រតិបត្តិការយោធារបស់ខ្លួន ដែលបានចាប់ផ្តើមការវាយប្រហារថ្ងៃទី ០៧ ខែតុលា ដោយក្រុមហាម៉ាស់។ សវនាការបឋមរយៈពេលពីរថ្ងៃនៅតុលាការយុត្តិធម៌អន្តរជាតិ នឹងចាប់ផ្តើមដោយមេធាវីអាហ្រ្វិកខាងត្បូងពន្យល់ដល់ចៅក្រមថា ហេតុអ្វីបានជាប្រទេសនេះចោទប្រកាន់អ៊ីស្រាអែលពី "ប្រល័យពូជសាសន៍" នៅក្នុងសង្គ្រាមហ្គាហ្សា និងការអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល។ សវនាការនៅថ្ងៃព្រហស្បតិ៍ នឹងផ្តោតសំខាន់លើសំណើរបស់អាហ្វ្រិកខាងត្បូងចំពោះតុលាការ សម្រាប់ការដាក់ចេញនូវដីកាបណ្តោះអាសន្នដែលជាប់ពាក់ព័ន្ធរួមទាំងការបញ្ឈប់ប្រតិបត្តិការយោធាអ៊ីស្រាអែលផងដែរ៕

Comments

Related posts