លោក Wang Yi ប្រាប់លោក Blinken៖ ចិនចង់បានទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយសហរដ្ឋអាមេរិក

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b5-19

អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍រដ្ឋមន្រ្តីការបរទេសចិនបានសំដែងក្តីរំពឺងអំពីស្ថិរភាពនៃទំនាក់ទំនងបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក អំឡុងការធ្វើដំណើរដ៏កម្រមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីត្រួសត្រាយផ្លូវឱ្យមានទស្សនកិច្ចរបស់លោក ស៉ី ជិនពីង ប្រធានា ធិបតីចិន។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters ។ លោក Wang Yi បានប្រាប់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកថា "ចិនចង់កាត់បន្ថយការយល់ច្រឡំរវាងប្រទេសទាំង២ យើងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង ដូច្នេះយើងអាចរក្សាស្ថិរភាពទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-ចិន ហើយឈានទៅការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងនិរន្តរភាព"។ នៅថ្ងៃសុក្រនេះលោក Wang នឹងជួបពិភាក្សាជាមួយលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិនៅឯសេតវិមាន ប៉ុន្តែគ្មានការប្រកាសណាមួយអំពីការជួប លោក ចូ បៃដិន នោះទេ។ គួរបញ្ជាក់ថា លោក បៃដិន បានអញ្ជើញ លោក ស៉ី មកកាន់ទីក្រុង San Francisco ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល APEC ប៉ុន្តែលោក បៃដិន នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ចំពោះចិនក្នុងបញ្ហាមួយចំនួនដោយរក្សាការកំណត់គោលដៅនៃទណ្ឌកម្ម និងគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនដែលមានវិវាទជាមួយទីក្រុងប៉េកាំង៕

Comments

Related posts