ឯកឧត្តម ស៊ុន ចាន់ថុល ពិភាក្សាការងារជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ១១ ២០២៣

IMG_2611

IMG_2608

IMG_2609

IMG_2610

 

ភ្នំពេញ៖  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ដឹកនាំដោយលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

នៅក្នុងជំនួបនោះអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏បានឆ្លៀតយកឱកាសនេះដើម្បីថ្លែងអំណរគុណ និងថ្លែងការកោតសរសើរចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានគាំទ្របេសកកម្មកន្លងមករបស់អង្គការក្នុងការការពារព្រៃភ្នំក្រវាញ តួយ៉ាងដូចជាគម្រោងសាងសង់ផ្លូវជាតិលេខ១០ នៅក្នុងអាណត្តិទី៦ ដែលខ្សែផ្លូវនេះត្រូវបានស្ថាបនាឡើងដោយបានគិតគូរយ៉ាងហ្មត់ចត់ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ព្រៃឈើក្នុងតំបន់ភ្នំក្រវាញ។

សូមជម្រាបថាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ២០០០ តាមរយៈការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិរក្សព្រៃភ្នំក្រវាញ៕

Comments

Related posts