រុស្ស៉ី ដាក់ពង្រាយមីស៊ីលបាលិស្ទីគអន្តរទ្វីប Yars នៅក្នុងតំបន់ Kaluga

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_2689

IMG_2692

អន្តរជាតិ៖ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA បានរាយការណ៍នៅថ្ងៃពុធនេះថា រុស្ស៊ីបានដាក់ពង្រាយមីស៊ីល បាលិស្ទីគអន្តរទ្វីប Yars នៅឯមូលដ្ឋានទ័ព Kozelsk នៃតំបន់ Kaluga ស្ថិតនៅភាគនិរតីទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ដោយផ្អែកលើព័ត៌មានបានពីក្រសួងការពារជាតិរុស្ស៊ី ទីភ្នាក់ងារសារព័ត៌មាន RIA បានឱ្យដឹងទៀតថា មូលដ្ឋានទ័ព Kozelsk គឺជាមូលដ្ឋានមីស៊ីលបាញ់ពីក្រោមដីមួយនៅក្នុងចំណោមមូលដ្ឋាននៃកងកម្លាំង មីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី ហើយមូលដ្ឋាននេះ ក៏នឹងចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពមូលដ្ឋានសម្រាប់បាញ់ មីស៊ីល Yars ចេញពីក្រោមដីផងដែរ។ គួរបញ្ជាក់ថា មីស៊ីលបាលិស្ទីគអន្តរទ្វីប Yars ដែលអភិវឌ្ឍឡើង ក្នុងទសវត្សរ៍ឆ្នាំ២០០០ និងមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ ត្រូវបានរុស្ស៊ីចាត់ទុកថា ជាប្រភេទអាវុធស៊េរីថ្មីចុងក្រោយមួយរបស់ខ្លួន ដែលមានសមត្ថភាពបាញ់ទម្លុះខែលការពារប្រឆាំងមីស៊ីល របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធរបស់វ៉ាស៊ីនតោន៕

Comments

Related posts