អាជ្ញាធរខេត្តស្វាយរៀងផ្អាកជាបណ្តោះអាសន្ននូវរាល់កម្មពិធីជួបជុំផ្សេងៗ

 

 

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា 

 

MC៖ អាជ្ញាធរខេត្តស្វាយរៀងបានប្រកាសឱ្យប្រជាពលរដ្ឋផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន ដើម្បីចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ កុំឱ្យ រីករាលដាលចូលក្នុងសហគមន៍ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង ចុះថ្ងៃទី១២ ខែមីនា នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជា បន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។ដូច្នេះ រាល់កម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗ ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីចូលរួមអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបញ្ចប់។

រដ្ឋបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តផ្សព្វផ្សាយខ្លឹមសារអប់រំសំខាន់ៗពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ ៣កុំ និង២ចូលរួម» ៕

Comments

Related posts