អគ្គលេខាធិការអាស៊ាន សន្យានឹងខិតខំធ្វើការជាមួយសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើយ៉ាងណាជំរុញការអនុវត្តបានរបៀង ការធ្វើដំណើររបស់អាស៊ាន

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ០១ ២០២២

 

ភ្នំពេញ ៖សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងបណ្ដារដ្ឋមន្ត្រីទេសចរណ៍ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២ ។

    ឯកឧត្តម កៅ គីមហួន រដ្ឋ មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បញ្ជាក់ក្រោយបញ្ចប់ការសន្ទ នាឱ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីស្ថានភាពកូវីដ១៩ នៅប្រទេសកម្ពុជា ជាពិសេសយុទ្ធនាការក៏ដូចជាយុទ្ធសាស្រ្តក្នុងការចាក់វ៉ាក់ សាំងនៅប្រទេសកម្ពុជា ។ សម្តេចតេជោ បានឱ្យដឹងថា អ្វីដែលកម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតកំពុងធ្វើ កន្លងទៅនេះ គឺឆ្លុះបញ្ចាំងអំពីការខិតខំនៅក្នុងអាស៊ាន ក្នុងការចាក់វ៉ាក់សាំងនេះ ដែលអាចជួយដល់វិស័យទេសចរ ណ៍នៅក្នុងអាស៊ាន ។

   សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មកដល់ពេល នេះ ការចាក់វ៉ាក់សាំងពិតជាមានឥទ្ធិពល ដែលកន្លងមកនេះជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាសមាជិកអាស៊ានផ្សេងទៀតដែរ ។ សម្រាប់កម្ពុជាមុនកូវីដនេះ បានទទួលទេសចរណ៍ប្រមាណ៦លាននាក់ ហើយក្នុងបរិបទកូវីដនេះ បានធ្វើឱ្យចំនួនទេសចរណ៍អន្តរជាតិបានធ្លាក់ចុះសល់ត្រឹម ២ទៅ៣ម៉ឺននាក់ប៉ុណ្ណោះ ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ជាពិសេស អ្នកដែលមានការប៉ះពាល់ដោយកូវីដ១៩ ។ កម្ពុជាបានខិតខំជំរុញការចាក់វ៉ាក់សាំងដូស ទី៣ និងដូសទី៤ សម្រាប់អ្នកធ្វើការជួរមុខ ហើយមក ដល់ពេលនេះ ដោយសារកម្ពុជាបានចាក់វ៉ាក់សាំងបានច្រើន ដែលអាចឱ្យកម្ពុជាអាចបើកប្រទេសឡើងវិញ និងមិនមានការធ្វើចត្តាឡីស័កនោះទេ ។ 

  សម្តេចតេជោ ក៏បានស្នើឱ្យមានការជំរុញឡើងវិញការ ធ្វើ ដំណើរនៅក្នុងអាស៊ាន ជា ពិសេសគួរពិនិត្យឡើងវិញ ជាមួយប្រជាពលរដ្ឋធ្វើដំណើរលើវិស័យទេសចរណ៍ ហើយ ក៏ស្នើកិច្ចប្រជុំរដ្ឋមន្រ្តីទេស ចរណ៍អាស៊ាន ពិនិត្យឡើងវិញ ដោយសារទេសចរណ៍ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ច និង ការទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ ។

    ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការ អាស៊ាន បានមានប្រសាសន៍នៅក្នុងជំនួបនេះថា ឯកឧត្តមពិតជាថ្លែងអំ ណរគុណដល់សម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះវត្ថមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនៅក្នុងវេទិកាទេសចរណ៍អាស៊ាន ក៏ដូចជាកិច្ចប្រជុំក្នុងការបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេស ចរណ៍អាស៊ានផងដែរ។ ឯកឧត្តមបានបញ្ជាក់សាជាថ្មីថា ការប្រជុំនៅខេត្តព្រះសីហ នុសម្រាប់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានបញ្ជូនសារ សំខាន់ណាស់អំពីការធ្វើ ដំណើរសម្រាប់ទេសចរណ៍អាស៊ានឡើងវិញ ក៏ដូចបញ្ជូនសារក្រៅតំបន់អាស៊ាន ។

ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នឹងអនុម័តនៅលើឯកសារមួយចំនួន ជាការស្ដារឡើង វិញលើវិស័យទេសចរណ៍នេះ ក្រោយពីកូវីដ១៩ជាពិសេសទៀត សេចក្ដីប្រកាសទីក្រុងភ្នំពេញ ធ្វើយ៉ាងណាជំរុញទេសចរណ៍ដែលលក្ខណៈធន់នឹងបត់បែន។

សំឡេង « ឯកឧត្ដមអគ្គលេខា ធិការអាស៊ានក៏បានមានប្រ សាសន៍ផងដែរ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្ដាសមាជិកអាស៊ានទាំងអស់ក្នុងការធ្វើយ៉ាងណាបើកឡើងវិញវិស័យទេសចរណ៍នេះ ។ ឯកឧត្តមអគ្គលេខាធិការបានសន្យាជាមួយ សម្ដេចតេជោថា អគ្គលេខាអាស៊ាននឹងខិត ខំធ្វើការជាមួយសមាជិកអា ស៊ានពាក់ព័ន្ធវិស័យមួយចំនួន ក្នុងការធ្វើយ៉ាងណាយើងអាចអនុវត្តបានរបៀងការធ្វើដំណើរ របស់អាស៊ាននេះ ប៉ុន្តែអ្វីដែលត្រូវការចាំបាច់គឺរៀបចំឱ្យមានផែនការសកម្មភាពហើយការ ងារនេះ នឹងលើកយកមកពិ ភាក្សានៅក្នុងខែមីនាខាងមុខ នេះ ។ អគ្គលេខាធិការអាស៊ានបានសន្យាថា នឹងធ្វើការងារនេះជាមួយនឹងវិស័យផ្សេងៗពាក់ព័ន្ធទាំងអស់ ខិតខំជំរុញធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍កម្រើកឡើងវិញបើកឡើងវិញ » ។

   ឯកឧត្តមអគ្គលេខាធិការអាស៊ានបានថ្លែងអំណរគុណភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ភាពកក់ក្តៅនិង ការលើកទឹកចិត្តជាពិសេសសារនៅក្នុងសន្ទរកថារបស់សម្ដេចដែលបានជំរុញធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍ប្រសើរជាងមុន ហើយរួមចំណែកក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិប្រសើរជាងមុន ៕IMG_20220119_162703_989

Comments

Related posts