រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ប្រទេស G7 យល់ព្រមលើការរួបរួមក្នុងការគាំទ្រអ៊ុយក្រែន

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុនបាននិយាយថា រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធថាកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការពង្រីកការគាំទ្រសម្រាប់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuter នៅថ្ងៃទី២២ ខែកញ្ញា។ 

  សេចក្តីថ្លែងការណ៍នៃការគាំទ្រនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិប តី វ្ល៉ាឌីមៀ ពូទីន ដែលថា រុស្ស៊ីនឹងអនុវត្តការចល័តទ័ពក្នុងសង្រ្គាមជាលើកដំបូងចាប់ តាំងពីសង្គ្រាមលោកលើកទីពីរ និងការបញ្ចូលទឹកដីអ៊ុយក្រែន ខណៈដែលមាន ការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីការពារ ប្រទេស។ លោក Hayashi បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉កថា "យើងបានបញ្ជាក់ឡើងវិញថាប្រទេស G7 ធ្វើការរួមគ្នាក្នុងការគាំទ្រអ៊ុយក្រែន និងឆ្លើយតបទៅ នឹងសន្តិសុខស្បៀងអាហារ និងថាមពល" ។ លោកបានបន្តថា ជាផ្នែកនៃទណ្ឌកម្មបន្ថែមប្រឆាំងនឹងទីក្រុងមូស្គូ ប្រទេសជប៉ុនគ្រោងនឹងហាម ឃាត់ការនាំចេញផលិតផលដែលទាក់ទងនឹងអាវុធគីមីទៅកាន់ប្រទេសរុស្ស៊ី និងដើម្បីពង្រីកបញ្ជីនៃអង្គការពាក់ព័ន្ធយោធារុស្ស៊ីដែលការនាំចេញត្រូវបានហាមឃាត់៕IMG_20220922_151937_826IMG_20220922_151939_799

Comments

Related posts