អតីតមេដឹកនាំពិភពលោកជាច្រើននាក់ ជម្រុញឲ្យក្រុមប្រទេសG7 ចាក់វ៉ាក់សាំងការពារជនក្រីក្រប្រឆាំងនឹង Covid-19

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
បរទេស ៖ អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីក្រសួងការបរទេសចំនួនមួយរយនាក់ បានជំរុញឱ្យក្រុមប្រទេស G7 ចំណាយប្រាក់សម្រាប់ការចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅលើពិភពលោក ដើម្បីជួយបញ្ឈប់មេរោគដែលអាចវិលត្រឡប់មកវិញ ដែលជាការគំរាមកំហែងទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃច័ន្ទ ទី០៧ ខែមិថុនានេះ។ មេដឹកនាំទាំងអស់បានអំពាវនាវនៅមុនកិច្ចប្រជុំកំពូល G7 នៅប្រទេសអង់គ្លេស ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ នៅពេលដែលប្រធានាធិបតី អាមេរិក Joe Biden នឹងជួបជាមួយមេដឹកនាំអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដានិងជប៉ុន។ នៅក្នុងលិខិតរបស់ពួកគេទៅកាន់ G7 អតីតមេដឹកនាំពិភពលោកបាននិយាយថា កិច្ចសហប្រតិបត្តិការពិភពលោកបានបរាជ័យក្នុងឆ្នាំ ២០២០ ប៉ុន្តែថាឆ្នាំ ២០២១ អាចនឹងឈាន ទៅរកយុគសម័យថ្មីមួយ។ លិខិតនោះបាននិយាយថាការគាំទ្រពីក្រុមប្រទេស G7 និង G20 ដែលធ្វើឲ្យវ៉ាក់សាំងអាចចូលបានសម្រាប់ បណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម មិនមែនជាសកម្មភាពសប្បុរសធម៌នោះទេ ប៉ុន្តែវាគឺជាផលប្រយោជន៍យុទ្ធសាស្ត្រ របស់ប្រទេសនីមួយៗ៕

photo_2021-06-04_15-17-35

Comments

Related posts