ផ្លូវជនបទក្នុងខេត្តកណ្តាលចំនួន៣ខ្សែកំពុងត្រូវបានកែលម្អក្រោមជំនួយរបស់មហាមិត្តចិន

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

កណ្តាល៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្ត ស្រុក ព្រមទាំងមន្ត្រីជំនាញ បានអញ្ជើញទៅពិនិត្យការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០៣ ខ្សែ នៅខេត្តកណ្តាល ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

    តាមប្រភពក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ផ្លូវទាំង៣ខ្សែនោះ រួមមាន៖- ផ្លូវខ្សែទី១ មានប្រវែង ៣ ៩៨៤ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុចស្ពានទី ១៩ ទៅភូមិស្វាយរំពារ ឃុំវត្តចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយលទ្ធផលសម្រេចបានប្រមាណ ៨៣% ។

- ផ្លូវខ្សែទី២ មានប្រវែង ៦ ៥៨៧ ម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៣ គឺ ភូមិអំពិលទឹក ភូមិក្រោលគោ និងភូមិព្រែកឫស ក្នុងភូមិសាស្រ្ដ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយលទ្ធផលសម្រេចបានប្រមាណ ៨៣% ។

-ផ្លូវខ្សែទី៣ មានប្រវែង ៣ ៨២៥ ម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៥  គឺភូមិស្វាយមាស ទៅភូមិឈូក ភូមិសន្លុង ភូមិព្រៃលាក់ម្ចាស់ និងភូមិថ្មី ឃុំវិហារសួគ៌ និងឃុំសន្លុង ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ដោយលទ្ធផលសម្រេចបានប្រមាណ ៦០%។

ក្រសួងអភិវឌ្ឍន៍ជនបទបញ្ជាក់ថា  ផ្លូវទាំង ៣ខ្សែនេះគ្រោងនឹងក្រាលកៅស៊ូស្រទាប់ទី ១ឱ្យបានមុនខែមេសាខាងមុខនេះ៕861E2E39-E5FE-409A-B0D7-28EF77A9A5E33BF1E668-3947-4187-8B05-C233D8FEAB4D24F333B1-7226-445C-A303-3B7F4706C61689011138-DD80-43D6-9BA6-7785FB74986E

Comments

Related posts