នៅថ្ងៃសុក្រ ទី២៦ ខែមេសានេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖«រួមគ្នាដើម្បីកម្ពុជាគ្មានជំងឺគ្រុនចាញ់»

IMG_20240426_042653_532

សូមគោរពជម្រាបជូនថា ដើម្បីចូលរួមអបអរសាទរ«ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា» នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤  វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជំហានដំបូង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«រួមគ្នាដើម្បីកម្ពុជាគ្មានជំងឺគ្រុនចាញ់»។ តើជំងឺគ្រុនចាញ់កើតឡើងដោយសារអ្វី? រហូតមកដល់ពេលបច្ចុប្បន្ននេះ តើការគ្រប់គ្រងជំងឺគ្រុនចាញ់មានភាពល្អប្រសើរកំរិតណា? តើរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធមានគោលនយោបាយ និងយន្តការយ៉ាងដូចម្ដេចដើម្បីរួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាព?
លោកវេជ្ជបណ្ឌិត កឹម សំអុន មន្ត្រីទទួលបន្ទុកការងារអប់រំសុខភាពគ្រុនចាញ់ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល
នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់អស់លោកអ្នកជុំវិញប្រធានបទនេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ 
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨ និងលេខ ០១០ ២២៧ ៩១៨។
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅវេលាម៉ោង១១:០០នាទីថ្ងៃនេះ ដោយមេត្រី !!!

 

Comments

Related posts