រដ្ឋបាលរាជធានីភ្នំពេញគ្រោងទិញរថយន្តបូមលូចំនួន១៨គ្រឿងបន្ថែមទៀត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

​     រាជធានីភ្នំពេញ​៖​ រដ្ឋបាល​រាជធានីភ្នំពេញ​គ្រោងទិញរថយន្តសម្រាប់បូមលូចំនួន១៨គ្រឿងបន្ថែមទៀត ដើម្បីជំរុញឲ្យការ ស្តារលូនៅក្នុងរាជធានីភ្នំពេញដំណើរការទៅបានរលូន និងលឿនទៅតាមការគ្រោងទុក ដើម្បីឲ្យប្រពន្ធលូទាំងនោះអាច រំដោះទឹកបាននារដូវវស្សា ។ គម្រោង​ការ​នេះ​ត្រូវបាន​ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ លេីកឡេីងនៅក្នុងកិច្ចប្រជុំ​ស្តីពី​ការងារគ្រប់គ្រង​ និងវិធានការទប់ស្កាត់​ ម៉ូតូ​ និង​រថយន្ត​បំពាក់បំពង់សុីម៉ាំងប្រែន​ៗ នៅសាលា​រាជធានីភ្នំពេញ​ នាព្រឹក​ថ្ងៃ​ទី​២០ខែ​មករា​ឆ្នាំ​២០២១​។

     ឯកឧត្តម​ ឃួង ស្រេង បាន បញ្ជាក់ថា​ ការស្ដារលូ ដោយដៃមកដល់សម័យនេះ គឺវាហួស ពេលហើយ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងទិញរថយន្តសម្រាប់បូមលូចំនួន១៨គ្រឿងបន្ថែមទៀតដើម្បីទ្រសភាពការណ៍នៃការស្តារលូនេះឱ្យបានល្អ លឿន ពិសេសយើងត្រូវធ្វើឲ្យបានទាន់ពេលនៅក្នុងរដូវ ប្រាំងនេះ។   មានន័យថា ពេលភ្លៀងធ្លាក់មកដល់ប្រព័ន្ធលូយើងអាចហូរបានស្រួល  រំដោះការលិចលង់បានតែម្តង៕83F4E839-A80C-498A-BE58-CE69722EEE0F

Comments

Related posts