គ.ជ.ប ស្វាគមន៍ការវាយតម្លៃ របស់អង្គការខុមហ្វ្រែលរកឃើញថា ៩៨.៤៥ភាករយ នៃអ្នកបោះឆ្នោតពិតជាមានវត្តមាន លើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០

 

វិទ្យុជាតិកម្ពុជា ៖ យិ វិច្ឆិកា 

MC៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានស្វាគមន៍ចំពោះការវាយតម្លៃ របស់អង្គការខុមហ្វ្រែលរកឃើញថា ៩៨.៤៥ភាគរយ នៃអ្នកបោះឆ្នោតពិតជាមានវត្តមាន លើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០។

យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា គ.ជ.ប ស្វាគមន៍ ចំពោះការចូលរួម របស់អង្គការខុមហ្វ្រែល (COMFREL) ដែលបានចេញនូវរបាយការណ៍ស្ដីពី សវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ហើយបានឃើញថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០ មានគុណភាព អាចទទួលយកបាន ។ លើសពីនេះ COMFREL បានរកឃើញថា ៩៨.៤៥ភាគរយ នៃអ្នកបោះឆ្នោតពិតជាមានវត្តមាន នៅទីតាំងដូចគ្នានឹងទីតាំង ក្នុងបញ្ជីបោះឆ្នោត គឺជាសូចនាករ ដែលវាស់ឱ្យឃើញអំពីគុណភាព នៃបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ។

គ.ជ.ប ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃការស្រាវជ្រាវ របស់អង្គការខុមហ្វ្រែល COMFRELL និងចាត់ទុកលទ្ធផលនេះ គឺជាធាតុចូលសំខាន់មួយរួមចំណែក ក្នុងការកែលម្អបញ្ជីបោះឆ្នោតរបស់ គ.ជ. ប។

ម្យ៉ាងទៀតករណីដែល អង្គការខុមហ្វ្រែល COMFREL ស្នើសុំ គ.ជ.ប ឱ្យជជែកជាមួយស្ថាប័នរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គ.ជ. ប ក៏ធ្លាប់បានបំភ្លឺរួចមកហើយដែរថា កិច្ចការទាំងនេះ ពុំមែនជាសមត្ថកិច្ច របស់ គ.ជ.ប ទេ ព្រោះ គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ ។ យ៉ាងណាក៏ដោយ រាល់សំណើ សំណូមពរ ដែលបានលើកឡើងក្នុងសន្និបាតបូកសរុបការងារ បោះឆ្នោត គ .ជ ប តែងតែកត់ត្រាក្នុងរបាយការណ៍ និងផ្ញើជូនគ្រប់ភាគីពាក់ព័ន្ធមាន រដ្ឋសភា ព្រឹទ្ធសភា . ក្រសួងមហាផ្ទៃ ជាដើម ។ទន្ទឹមគ្នានេះដែរ គ.ជ.ប ក៏បានសង្កេតឃើញថា ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួន នៅតែមិនទាន់ជ្រាបច្បាស់អំពី គោលបំណង នៃគម្រោងរៀបចំការបោះឆ្នោតសាកល្បង នៅឆ្នាំ២០២១ ។ 

គ.ជ.ប បានបញ្ជាក់ថា ចំពោះអ្នកបោះឆ្នោតគឺនៅតែធ្វើការបោះឆ្នោតយដោយដៃ ដូចការបោះឆ្នោតអាណត្តិមុនៗដែល មិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញនោះទេ ។ ម្យ៉ាងវិញទៀត ការបោះឆ្នោតសាកល្បងនេះមិនត្រូវបានរៀបចំនៅទូទាំងប្រទេស ដោយត្រូវធ្វើនៅតាមឃុំ សង្កាត់ គោលដៅមួយចំនួន តាមការកំណត់របស់ គ.ជ.ប តែប៉ុណ្ណោះ ៕

Comments

Related posts