ប្រជាជនក្រុងហុងកុង ចង់បានសន្តិសុខ នឹងមានអនាគតកាន់តែភ្លឺស្វាង

វិទ្យុជាតិកម្ពុជា៖ 

ចិន៖ ចាប់តាំងពីហុងកុងវិលត្រឡប់មកមាតុប្រទេសចិនវិញមក រដ្ឋាភិបាលចិនបានគាំទ្រការអភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់ហុងកុងនិងធានាឱ្យអ្នកក្រុងហុងកុងអនុវត្តសិទ្ធិប្រជាធិបតេយ្យតាមផ្លូវច្បាប់ជាប់រហូតមក ។ ប៉ុន្តែអ្នកប្រឆាំងប្រទេសចិននឹងធ្វើឱ្យតំបន់ហុងកុងមានចលាចលបានបំផ្លាញយ៉ាងគឃ្លើននូវគោលការណ៍ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ឃោសនាបំប៉ោងយ៉ាងកម្រោលនូវគំនិតផ្តួចផ្តើមដូចជា ប៉ុនប៉ងឱ្យ“តំបន់ហុងកុងឯករាជ្យ”ជាដើម ក៏ដូចជាប្រើចន្លោះខ្វះខាតនៃប្រព័ន្ធបោះឆ្នោតដើម្បីញុះញង់សកម្មភាពល្មើសច្បាប់និងបង្កអំពើហិង្សាតាមតែទំនើងចិត្ត ។ ទង្វើរបស់ពួកគេបានធ្វើឱ្យប្រជាធិបតេយ្យហុងកុងធ្លាក់ក្នុងភាពគ្មានរបៀបរៀបរយ ។ លើសពីនេះទៅទៀត កន្លែងដែលអ្នកធ្វើឱ្យតំបន់ហុងកុងមានចលាចលប្រព្រឹត្តអំពើហិង្សា ហាក់ដូចជាត្រូវរងការវាយប្រហារពីរលកស៊ូណាមី ដែលមានភាពរញ៉េរញ៉ៃតាមវិថី ហាងលក់ទំនិញបាន បិទទ្វារ ហើយមានអ្នកដំណើរតិចណាស់ ។ ច្រកកំពង់ផែដែលមាន ភាពអ៊ូអរនៅពេលមុនៗ មានភាពស្ងាត់ជ្រងំ អត្រាស្នាក់នៅ សណ្ឋាគារបានធ្លាក់ចុះពី៣០ដល់៥០ភាគរយ ហើយហាងលក់គ្រឿងអលង្ការនិងមាសជាដើមមានអាជីវកម្មអាប់អួរ ។

IMG_20210314_164915_981

ការបំផ្លាញនៃសកម្មភាពហិង្សាចំពោះសេដ្ឋកិច្ចតំបន់ហុងកុង មិនត្រឹមតែបង្ហាញពីតួលេខប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីជំនឿចិត្តនិងការរំពឹងទុករបស់ភាគីនានាចំពោះអនាគតតំបន់ហុងកុងផងដែរ ។ មានតែបញ្ចប់ភាពចលាចលហើយរៀបចំសណ្តាប់ធ្នាប់សង្គមឡើងវិញ ព្រមនិងដោះស្រាយបញ្ហាពីឫសគល់ ទើបអនាគតហុងកុងនឹងមានភាពកាន់តែភ្លឺស្វាង ។ មានតែធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់ហុងកុងមានសុក្រឹតភាពនិងអនុវត្តជាក់ស្តែងនូវគោលការណ៍ “អ្នកស្នេហាជាតិគ្រប់គ្រងតំបន់ហុងកុង” ទើបអាចដោះស្រាយបញ្ហាស្រទាប់ជ្រៅគ្រប់បែប យ៉ាងដោយមានប្រសិទ្ធភាព ដើម្បីគាំពារសន្តិសុខ វិបុលភាពនិងស្ថិរភាពយូរអង្វែងនៅតំបន់ហុងកុង ។

ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនដែលទើបកន្លងផុតទៅ នៅតាមវិថីតំបន់ហុងកុងពោរពេញទៅដោយបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ដូចជា ផ្សារផ្កាបានបើកទ្វារម្តងទៀតដែលពោរពេញទៅដោយក្លិនរដូវផ្ការីក រង្វង់ពាណិជ្ជកម្មខ័ណ្ឌ Causeway Bay មានបរិយាកាសសប្បាយរីករាយគ្រប់ទីកន្លែង ហើយទំហំ ប្រាក់ចាក់សេះកន្លែងប្រណាំងសេះខ័ណ្ឌ Sha Tin នៅថ្ងៃទីបីខែមករាតាមចន្ទគតិចិនក៏បានកើនឡើង២៥.៣ភាគរយបើប្រៀបធៀបនឹងថ្ងៃដូចគ្នានាឆ្នាំទៅមិញ ។ បើគ្មានបរិយាកាសប្រកបដោយភាពចុះសម្រុងគ្នានិងស្ថិរភាព តើអាចមាន ស្រុកកំណើតដែលមានជីវភាពរស់នៅដោយសុភមង្គលនិងប្រកបអាជីវកម្មដោយសប្បាយរីករាយទេ ? សន្តិសុខនិងភាពសុខសាន្តត្រានដែលបានមកដោយលំបាកនេះ នាំឱ្យអ្នកក្រុងហុងកុងទុកចិត្តបាន ហើយក៏ជាការរំពឹងទុកយ៉ាងខ្លាំងក្លារបស់អ្នកក្រុងហុងកុងផងដែរ ។

ហុងកុងជាអង្គភាពសេដ្ឋកិច្ចមួយ តាមរយៈទីផ្សារភាវូបនីយកម្មនីតិកម្មនិងអន្តរជាតូបនីយកម្មកម្រិតខ្ពស់ ក្រោមការគាំទ្រនៃនិម្មាបនកម្មអភិវឌ្ឍន៍ដែលមានដំណើរវិលជុំទាំងជាតិនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមក គម្រោងផែនការអភិវឌ្ឍន៍ជាតិ “៥ឆ្នាំទី១៤”ព្រមទាំងគោលដៅរយៈពេលវែង ឆ្នាំ ២០៣៥ ហុងកុងនឹងក្លាយជា “អ្នកចូលរួម”ការវិលជុំជាតិ និង“អ្នកជំរុញ”ការវិលជុំអន្តរជាតិ ហើយនឹងឆ្លៀតឱកាសកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវរួមបញ្ចូលជាមួយការអភិវឌ្ឍ ប្រទេសជាតិកាន់តែល្អប្រសើរ ដើម្បីនាំមកនូវកម្លាំងចលករ មិនចេះចប់មិនចេះអស់ដល់សេដ្ឋកិច្ចតំបន់ហុងកុង ។

តាមទិន្នន័យនៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងបានឱ្យដឹងថា ចំនួនសហគ្រាសដែលបង្កើតដោយសហគ្រាសបរទេសនៅតំបន់ហុងកុងនៅឆ្នាំ២០២០ គឺ៩ពាន់២៥សហគ្រាស ក្នុងនោះ ក្រុមហ៊ុននៃប្រទេសជប៉ុន សហរដ្ឋអាមេរិក អង់គ្លេសនិងសិង្ហបុរីមានចំនួន១៣៩៨ ១២៨៣ ៦៦៥និង៤៥៣ដោយឡែកពីគ្នា ។ អាចប៉ាន់ប្រមាណថា បន្ទាប់ពីបានធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់ហុងកុងមានសុក្រឹតភាពរួចរាល់ហើយ បរិយាកាសផ្នែកនយោបាយ សេដ្ឋកិច្ច សង្គមនិងបរិយាកាសប្រកបអាជីវកម្មក្នុងតំបន់នឹងត្រូវកែលម្អថែមមួយកម្រិតទៀត ដែលកាន់តែមានអំណោយផលដល់ការអភិវឌ្ឍ នៅតំបន់ហុងកុងរបស់សហគ្រាសបរទេស ។

IMG_20210314_164918_542

ឆ្នាំ២០២០ អក្សរចិន “安”ដែលមានន័យថា “សន្តិសុខ”ត្រូវជ្រើសតាំងជាអក្សរចិនប្រចាំឆ្នាំនៃតំបន់ហុងកុង ដែលបានបង្ហាញថា អ្នកក្រុងហុងកុងសុទ្ធតែមានគោលបំណងចង់បានសន្តិសុខ ។តើត្រូវធ្វើយ៉ាងណាទើបអាចបន្តតស៊ូព្យាយាមទៅមុខ ដើម្បីអភិរក្សទេសភាពដ៏ស្រស់ស្អាតនៃភ្នំតោ ។ អនាគតនៃតំបន់ហុងកុងដែលត្រូវគេប្រសិទ្ធនាមថាជា “គជ់បូព៌ា”កាន់តែត្រូវការការរួមគ្នាត្រួសត្រាយពីសំណាក់រដ្ឋាភិបាលមជ្ឈិមចិននិងមជ្ឈដ្ឋាននានានៃតំបន់ហុងកុង ៕

Comments

Related posts