អាជ្ញាធរខេត្តកំពង់ចាម ចុះត្រួតពិនិត្យគោលដៅ អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៤ សសរ 

 

 

វិទ្យុជាតិកម្ពុជា៖លោកហ៊ាងចាន់ថា

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម រួមនឹងក្រុមការងារសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី០៨ ខែមេសាឆ្នាំ ២០២១ នេះ បានចុះត្រួតពិនិត្យគោលដៅ ២កន្លែង នៅស្រុកបាធាយ ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៤ សសរ រយៈពេល២ សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 

 

ទន្ទឹមនឹងការចុះត្រួតពិនិត្យនោះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ ណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច ឱ្យយកចិត្តទុកដាក់អនុវត្តន៍សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យក្នុងរយៈពេល២សប្តាហ៍ នៅតាមគោលដៅរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ តាមរយៈ ការផ្អាកចរាចរណ៍ពីតំបន់មួយទៅកាន់តំបន់មួយទៀត។

IMG_20210408_170128_695

  តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងដែរថា ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចេញបទបញ្ជាឱ្យអភិបាលរងខេត្ត ចុះត្រួតពិនិត្យគ្រប់គោលដៅ ក្នុងក្រុង-ស្រុកទាំង៨ ដែលមានព្រំប្រទល់ ជាប់ខេត្តផ្សេងៗ មានចំនួន២៣ គោលដៅ គឺ ៖ ស្រុកបាធាយ ២គោលដៅ, ស្រុកជើងព្រៃ ១គោលដៅ, ស្រុកស្រីសន្ធរ ៥គោលដៅ , ស្រុកកងមាស ២គោលដៅ , ក្រុងកំពង់ចាម ១គោលដៅ, ស្រុកកោះសូទិន ២គោលដៅ, ស្រុកចំការលើ ៤គោលដៅ , និងស្រុកស្ទឹងត្រង់ ៥គោលដៅ ផងដែរ ដើម្បីពង្រឹងការអនុវត្តអោយមានប្រសិទ្ធភាព ៕IMG_20210408_170114_545

Comments

Related posts