អភិបាលរាជធានីភ្នំពេញអរគុណអាជីវករលក់ដូរគ្រឿងហូបចុក មិនដំឡើងថ្លៃក្នុងអំឡុងពេលបិទខ្ទប់រាជធានី១៤ថ្ងៃ

 

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនអាជីវករ រកស៊ីលក់ដូរគ្រឿងហូបចុក ត្រី សាច់ ជាដើម ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយមិនដំឡើងថ្លៃម្ហូបអាហារ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះ។IMG_20210416_175039_948

ការថ្លែងនូវការអរគុណ របស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែមេសានេះ ក្រោយពី ឯកឧត្តមបានធ្វើការ អំពាវនាវឱ្យបងប្អូនអាជីវករចូលរួមសហការជាមួយរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាឲ្យបាន មិនឲ្យទំនិញ ដែលជាគ្រឿងហូបចុកឡើងថ្លៃខ្ពស់គ្មានហេតុផលនោះទេ ហើយក្រោយពីមានការអំពាវនាវនេះឃើញថា បងប្អូនអាជីវករបានចូលរួមយ៉ាងសកម្មដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ហើយសកម្មភាពនេះក៏ជាការជួយទៅដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រជួបការលំបាកផងដែរ។IMG_20210416_175038_087

គួរបញ្ជាក់ថា ៖ក្នុងសន្និសីទសារព័ត៌មានមួយកាលពីរាត្រីថ្ងៃទី១៥ខែមេសា នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនោះ អាជ្ញាធររាជធានីភ្នំពេញ ក៏នឹងមានវិធានការរដ្ឋបាលផងដែរ ៕IMG_20210416_175035_538

Comments

Related posts