មេបញ្ជាការរងនាយសេនាធិ ការយោធភូមិភាគទី៥ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន

 

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិ ការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពី លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។

 

 បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិនបានថ្លែងថា៖ ពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពនាពេលនេះដើម្បីជំរុញហ្វឹកហ្វឺនរៀនសូត្រជំនាញទូទៅដល់នាយទាហាន នាយទាហាន រង ពលទាហាន សំដៅលើកកម្ពស់សមត្ថភាពជំនាញឱ្យកាន់តែខ្លាំងក្លានិងល្អប្រសើរគ្រប់វិស័យក្នុងជួរកងយោធ ពលខេមរភូមិន្ទយើង ហើយរយ:ពេលហ្វឹកហ្វឺនរួមមានចំនួន ៦១ថ្ងៃ (ចាប់ពីថ្ងៃ០៩ សីហា ដល់ ០៨ តុលា ២០២២ ហើយសមាសភាពចូលរួមហ្វឹកហ្វឺនសរុបមានចំនួន ៦០នាក់ ។  

  លោក ឃ្លោក នួយ អភិបាល រងខេត្តប៉ៃលិន បាននាំយកការសួរសុខទុក្ខពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដល់តំបន់ប្រតិបត្តិការសឹករងទាំងអស់ និងសូម កោតសរ សើរដល់តំបន់ប្រតិបត្តិការសឹករងខេត្តរៀបចំវគ្គហ្វឹកហ្វឺននេះឡើង ហើយក្រោយពីចប់កម្មសិក្សានេះ សូមយក ចំណេះវិជ្ជាទៅបម្រើអង្គភាព និងសង្គមឱ្យបានល្អរឹងមាំ ត្រូវស្មោះត្រង់ ហ៊ានបូជាជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ គោរពគោលនយោបាយជាតិ និងកម្មវិធីគោលនយោបាយ រាជរដ្ឋាភិបាលអាណត្តិទី៦ ការពារឱ្យបានដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ ច្បាប់រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវប្រព្រឹត្តបទល្មើសផ្សេងៗ ជឿការញុះញង់របស់ជនអគតិ ដែលប៉ុនប៉ងបំផ្លាញសន្តិភាពនោះឡើយ។

ជាមួយគ្នានោះកងកម្លាំងត្រូវអនុវត្តភារកិច្ចស្នូលរបស់ខ្លួន និងប្រមូលផ្ដុំកម្លាំង រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីត្រៀមអន្តរាគមន៍ ជួយសង្គ្រោះ ដល់ប្រជាពល រដ្ឋ ដែលរងគ្រោះមហន្តរាយផ្សេងៗ និងត្រូវបន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានម៉ឺង ម៉ាត់ នូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងគាំទ្របេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ។  

   ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន ថ្លែងអំណរអរគុណដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជានិច្ចជាកាលឯកឧត្តម តែង តែយកចិត្តទុកដាក់ ក្នុងការទំនប់បម្រុងដល់កងកម្លាំងសមរភូមិមុខ និងសមរភូមិក្រោយ និងបានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដល់នាយ ទាហាន នាយទាហានរង ពលទាហាន សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិននាឱកាសនេះ។  

 លោកឧត្តមសេនីយ៍ទោបានបន្តទៀតថា ទន្ទឹមនឹងប្រទេស ជាតិមានសុខសន្ដិភាព មានស្ថេរភាពនយោបាយ យើងក៏ត្រូវតែយកចិត្តទុកដាក់ ពង្រឹងកងកម្លាំងប្រដាប់អាវុធតាម រយៈការហ្វឹកហ្វឺនរៀនសូត្រលើកកម្ពស់ស្មារតី និងសមត្ថ ភាព ដើម្បីឆ្លើយតបទៅនឹងតួនាទីភារកិច្ចឱ្យបានរឹងមាំ។ ភារកិច្ចចំពោះមុខគឺការការពារបូរណភាពទឹកដី ការពារឱ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិ បាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ត្រូវតែការពារសន្ដិភាពឱ្យបានគង់ វង្ស ព្រោះថា សន្ដិភាពមាន តម្លៃពុំអាចកាត់ថ្លៃបានឡើយ សន្ដិភាពទទួលបានដោយការប្ដូរសាច់ស្រស់ឈាមស្រស់ របស់វរជនស្នេហាជាតិជា ច្រើនរូបក្នុងបុព្វហេតុ ការពារបូរណភាពទឹកដី សុខសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ គឺមិនត្រូវបានបំផ្លាញបាត់បង់ទៅវិញ ដោយពួកក្រុមជ្រុលនិយមមួយចំនួនតូចនោះទេ យើងត្រូវថែរក្សាសន្ដិភាពនេះ ឱ្យបានឋិតថេរគង់វង្ស ដើម្បីរក្សាសេចក្ដីសុខសាន្ត របស់ប្រជា ពលរដ្ឋ និងបន្តការកសាង និងអភិវឌ្ឍន៍ជាតិមានការរីក ចម្រើនទៅមុខបន្ថែមទៀត។ ជាមួយគ្នានោះ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខ ភាពបានល្អ និងរស់នៅប្រកប ដោយសេចក្ដីសុខសុភមង្គលគ្រប់ៗគ្នា និងបន្តរក្សាអនា ម័យឱ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ត្រូវខិតខំប្រឹង ប្រែងរៀនសូត្រ បង្កើនសមត្ថ ភាពយោធិនគ្រប់រូបឱ្យយល់ច្បាស់ ការគ្រប់គ្រងដឹកនាំបញ្ជាសមស្របក្នុងការអនុវត្តភារកិច្ចការពារបូរណភាព ទឹក ដី រក្សាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពសង្គមក្នុងមូល ដ្ឋាន ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ សង្ឃឹមពេលបញ្ចប់វគ្គទទួលលទ្ធផលល្អ៕IMG_20220811_155817_026IMG_20220811_155832_214IMG_20220811_155823_632IMG_20220811_155828_544

Comments

Related posts