រដ្ឋមន្ត្រីក្រសួងកសិកម្មលើក កម្ពស់ផ្នែកវារីវប្បកម្មក្នុងខេត្តចំនួន៤នៅភាគឦសាន្តនៃប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា៖ គឹមហឿន ស្ទឹងត្រែង

 

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានណែនាំឱ្យខណ្ឌជលផលនៃខេត្តចំនួន៤ ស្ទឹងត្រែង- ក្រចេះ- រតនគិរី -ព្រះវិហារ -រួមគ្នាអនុវត្តផែន ការយុទ្ធសាស្ត្រជាតិ វិស័យវារីវប្បកម្មឆ្នាំ២០២២- ២០៣០ ជូនរាជរដ្ឋាភិបាលឱ្យបានជោគជ័យ ដើម្បីឱ្យប្រជា ពលរដ្ឋបង្កើតវារីវប្បកម្ម លើក កម្ពស់ជីវភាពរស់នៅ សេដ្ឋ កិច្ចជាតិរីកចម្រើន។

   ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើ នៅចំណុចអូរខ្លុង ភូមិ ឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែងថ្ងៃទី ១០ខែសីហា ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា៖នេះជាគោលនយោបាយដ៏មានអាទិភាពរបស់រាជរដ្ឋាភិ បាល ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុក្ខដាក់អនុវត្ត បន្ទាប់ពីបានកាត់ឡូត៍នេសាទជូនប្រជាពលរដ្ខ រាជរដ្ឋាភិ បាល បានដាក់វិធានការបង្ក្រាបបទល្មើសនេសាទយ៉ាងមានប្រសិទ្ធភាព ដើម្បីអភិរក្សធនធានជីវចម្រុះ ក្នុងនោះមានធនធានមច្ឆជាតិជាចម្បង ។

ឯកឧត្តមមានប្រសាសន៍បន្តថា៖សក្តានុពលយ៉ាងសំខាន់នេះយើងបានប្រឹងប្រែងធ្វើការទំនាក់ទំនង-ស្វែងរកដៃគូដើម្បីធ្វើការអភិវឌ្ឍវារីវប្បកម្មនៅកម្ពុជា រហូតបង្កើតបានមជ្ឈមណ្ឌលនៅខេត្តស្ទឹង ត្រែង ដើម្បីបម្រើឱ្យការផលិតពូជត្រី ឈានទៅការពង្រីកការចិញ្ចឹមត្រីបន្ថែម (សំឡេង)ដោយឡែកសម្រាប់ស្ថានីយថែរក្សាក៏ដូចជាការបង្កាត់ វារីសត្វនៅក្នុងខេត្តស្ទឹងត្រែងរបស់យើងគឺជាបឋមយើងបានបង្កាត់ពូជត្រីនៅភាគកណ្តាលតែប៉ុណ្ណោះនៅពេលអនាគតដ៏ខ្លីយើងសង្ឃឹមថា រដ្ឋបាលជលផលក៏ដូចជាធនាគារពិភពលោកនិងអ្នកពាក់ព័ន្ធទាំងអស់នឹងជួយគាំទ្រដល់ការបង្កាត់ពូជត្រីនៅផ្នែកមេគង្គខាងលើនេះឱ្យបានគ្រប់គ្រាន់ក្នុងការចែក ចាយទៅដល់សហគមន៍ក៏ ដូចជាវារីវប្បកម្មក្នុងការពង្រីកក្នុងការចិញ្ចឹមរបស់ខ្លួននៅតាមដងទន្លេមេគង្គជាពិសេសមេគង្គលើរបស់យើងដែលចាត់ទុកថាជាសក្តានុពលយ៉ាងល្អប្រសើរសម្រាប់ពង្រីកវារីវប្បកម្មរបស់យើងនៅទីនេះ។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផលបានបញ្ជាក់ថា៖មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើ ទទួលបានថវិកាពីធនា គារពិភពលោកជាង១លាន៧ សែនដូល្លារ សាងសង់បានរួចរាល់នៅឆ្នាំ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ។

ឯកឧត្តមបន្តថា៖ក្នុងមជ្ឈ មណ្ឌលមានស្រះចំនួន២៤ ក្នុងនោះស្រះស្តុកត្រីមេពូជធំ១-ស្រះកូនត្រី១២-ស្រះត្រីមេពូជ៦ ស្រះបំប៉នត្រីសាច់ចំនួន៤ និងស្រះចម្រោះទឹកកខ្វក់ចំនួន១ និងហេដ្ឋារចនា សម្ព័ន្ធចំណុះក្នុងមជ្ឈមណ្ឌលជាច្រើនទៀត សម្រាប់ជំរុញផ្នែកផលិតវារីសត្វឱ្យបានឆ្លើយតបតាមតម្រូវការ។

   ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង មាន ប្រសាសន៍ថា៖យន្តការនេះជាការបង្កើនបរិមាណពូជត្រីឱ្យសម្បូរបែបឡើងវិញ ហើយអាចផ្ទេរបច្ចេកទេសនៃការចិញ្ចឹមត្រីទៅដល់កសិករ ក្នុងការផលិតត្រីសាច់ ដោយផ្តោតជាសំខាន់ទៅលើការបណ្តុះបណ្តាលកសិករឱ្យបង្កើតវារីវប្បកម្ម នៅតាមមូលដ្ឋាន។

   ឯកឧត្តមមានប្រសាសន៍បន្ថែមថា៖ គោលការណ៍នេះជាផ្នែកមួយបានកែប្រែកសិករ និងអ្នកនេសាទ ដែលធ្លាប់តែពឹងផ្អែកលើធនធានមច្ឆជាតិធម្មជាតិ ឱ្យក្លាយទៅជាកសិករអ្នកចិញ្ចឹមត្រីវិញ ហើយអាចប្រលែងបរិមាណត្រីមួយចំនួនទៅក្នុងបឹងឬទន្លេធម្មជាតិបានផង ។

 សូមបញ្ចាក់ថា៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើ មន្ត្រីជំនាញចិញ្ចឹមត្រីមេពូជបានចំនួនជាង ១០ប្រភេទហើយក្នុងនោះរួមមាន៖ ត្រីអណ្តែងអាព្រិច -ត្រីខ្យា-ត្រីទីឡាព្យា-ត្រីអណ្តែងទន់-ត្រីប្រា-ត្រីពោ-ត្រីកែ-ត្រីព្រលូង-ត្រីឆ្ពិន-ត្រីក្រាញ់-និងត្រីកាហែ។ ហើយក្នុងនោះមានត្រីបីប្រភេទអាចលក់កូនបានដូចជាត្រីឆ្ពិន- ត្រីប្រា-និងត្រីអណ្តែង ក្នុងមួយគីឡូក្រាម ២៥០០០រៀល ដែលមានកូនត្រីចាប់ពី២៥០ទៅ ៣០០ក្បាល៕IMG_20220811_160246_280IMG_20220811_160258_286IMG_20220811_160305_217IMG_20220811_160256_218IMG_20220811_160310_214IMG_20220811_160254_360

Comments

Related posts