ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួបទី១៥៩ 

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

 

  កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានប្រារព្វទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០២២ខួបលើកទី១៥៩ ក្រោមប្រធានបទ«ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាក បាទក្រហមកម្ពុជា ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានកិត្តិយសសាខាកាក បាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង ជាអភិបាល ខេត្តកំពង់ឆ្នាំង ។ 

   លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល និងថ្នាក់សាខា អនុសាខា បានខិតខំពុះពារបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ខ្យល់ព្យុះ ទឹកជំនន់ រន្ទះបាញ់ លង់ទឹក ចាស់ជរាគ្មានទីពឹង ទីទាល់ក្រ អ្នកផ្ទុកមេរោគអេដស៍ និងដោយឧប្បទ្ទវហេតុផ្សេងៗទូទាំងខេត្តផងដែរ។ 

អនុវត្តយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍របស់កាកបាទ ក្រហមកម្ពុជា ឆ្នាំនេះសាខាកាកបាទក្រហមខេត្តកំពង់ ឆ្នាំងបានរៀបចំប្រារព្វទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួបលើកទី១៥៩ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាក បាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គ លេខាធិការកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែស៊ីជម្រៅក្នុងស្រទាប់ប្រជាជន និងមហាជន សាខា អនុសាខាត្រូវអនុវត្តឱ្យបានទូលំទូលាយបន្ថែមទៀតនូវគោលការណ៍គ្រឹះទាំង៧ ចំណុច របស់ចលនាកាកបាទ ក្រហមគឺ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត ភាព ឯករាជ្យភាព សេវាកម្ម

ស្ម័គ្រចិត្ត ឯកភាព សកលភាព។

   លោកជំទាវ អគ្គលេខាធិកា របានសំណូមពរដល់គ្រប់ស្ថាប័ន សហគមន៍ងាយរងគ្រោះ សប្បុរសជន សូមបន្តធ្វើការងាររួមគ្នាក្នុងភាពជាដៃគូ ឱ្យបានខ្លាំងក្លាប្រកប ដោយប្រសិទ្ធភាព ស្របតាមទិសស្លោក (ធ្វើសកម្មភាពឱ្យបានកាន់តែច្រើនជាងមុន ឱ្យបានកាន់តែល្អជាងមុន និងកាន់តែស៊ីជម្រៅជាងមុន និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន ទៅតាមសភាពជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន)។

  ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហមនាពេលនេះសប្បុរស ជន នានាបានចូលរួមបរិច្ចាគថវិកាដល់សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានប្រមាណជាង២១ម៉ឺន 

ដុល្លារ៕IMG_20220811_160704_627IMG_20220811_160652_896

Comments

Related posts