សាច់សត្វព្រៃចំនួន១៨គីឡូ ក្រាម ត្រូវបានរឹបអូស ក្នុងប្រតិបត្តិការបង្រ្កាបនៅផ្សារសាមគ្គី ក្រុងស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១១ ០៨ ២០២២

 

   ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សាច់សត្វព្រៃចំនួន១៨គីឡូក្រាម ត្រូវបានរឹបអូស ក្នុងប្រតិបត្តិការបង្រ្កាបនៅផ្សារសាមគ្គី ក្រុងស្ទឹងត្រែង។

   ថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែសីហានេះ ឯកឧត្ដម បានបញ្ជាក់ថា មន្រ្តីក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ចំនួន៤រូបនៅភូមិសាស្ត្រខេត្តស្ទឹងត្រែង បានចុះបង្ក្រាបបទល្មើសជួញដូរលក់សាច់ សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយជាលទ្ធផលក្រុមការងារបង្ក្រាបបាន៖សាច់ជ្រូកព្រៃចំនួន១១គីឡូក្រាម, សាច់ឈ្លូសចំនួន៥គីឡូក្រាម, និងសាច់ប្រម៉ាចំនួន២គីឡូក្រាម។ ជាមួយគ្នានេះ ក៏បានរឹបអូសជញ្ជីងចំនួន១, កាំបិតប័ុងតោ ចំនួន២, កញ្ច្រែងចំនួន២, ជ្រុញចំនួន១, និងសត្វអាញីងាប់ ចំនួន១ក្បាល។

   សាច់សត្វព្រៃ ត្រូវបានក្រុម ការងារបានយកទៅដុតបំផ្លាញចោល ខណៈឯម្ចាស់សាច់សត្វព្រៃ បានរត់គេចខ្លួនអស់បន្សល់ តែវត្ថុតាងនៅកន្លែងកើតហេតុ៕IMG_20220811_164835_742IMG_20220811_164850_723IMG_20220811_164837_647

Comments

Related posts