ប្រជាពលរដ្ឋចំនួន ៤៩៩ គ្រួសារ ក្នុងស្រុករវៀង ទទួលបានអំណោយរបស់រាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

photo_2022-11-18_15-31-47

ព្រះវិហារ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកគ្រឿង ឧបភោគបរិភោគ និងគ្រាប់ពូជបន្លែ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់នាពេលកន្លងទៅ ចំនួន ៤៩៩គ្រួសារ ក្នុងឃុំចំនួន០៧ ក្នុងស្រុករវៀង។ ពិធីនេះ ប្រព្រឹត្តទៅនៅ ២ទីតាំងផ្សេងៗគ្នា ដែលទីតាំង១ ស្ថិតក្នុងបរិវេណវត្តអូរតាលោក ឃុំរមទម ចំនួន ២១០គ្រួសារ និងទីតាំង២ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សារបៀប ចំនួន ២៨៩គ្រួសារ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរង ខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមនិងមន្ដ្រីរាជការជា ច្រើនរូបទៀត ។
ឯកឧត្តម គីម រិទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចតែងតែ គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្តេចមិនបានអញ្ជើញជួបសំណេះសំណាល ក៏ប៉ុន្តែសម្តេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្តក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហានានា ដើម្បីផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះឱ្យបាន ទាន់ពេលវេលា ។
   សូមបញ្ជាក់ថា អំណោយដែលទទួលបានក្នុង១គ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម, មី ០១កេស, ទឹកត្រី ១យួរ,  ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ, ទឹកសុទ្ធ ១កេស និងគ្រាប់ ពូជបន្លែរួមផ្សំចំនួន ០៦មុខ ៕

photo_2022-11-18_15-31-50

photo_2022-11-18_15-31-44

Comments

Related posts