ក្រសួងការបរទេស កំពុងធ្វើ ការសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារនិងស្វែងរកយុត្តិធម៌ជូន មន្រ្តីក្រសួងកសិកម្ម

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ១១ ២០២២

 

ភ្នំពេញ៖ ក្រសួងការបរទេស កំពុងធ្វើការសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារនិងស្វែងរកយុត្តិធម៌ជូន មន្រ្តីក្រសួងកសិកម្ម  ខណៈមន្រ្តីកសិកម្មរូបនេះត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋាន សហរដ្ឋ អាមេរិក ដោយបានចោទ ប្រកាន់ពីបទសមគំនិតក្នុងការ រត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិក។ 

 

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៨ ខែ វិច្ឆិកា នេះថា ចំពោះករណីមន្រ្តីរបស់កម្ពុជាត្រូវឃាត់ខ្លួននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក   ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាសុីងតោន និងញូវយ៉ក កំពុងធ្វើការសម្រប សម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និង ស្វែងរកយុត្តិធម៌ជូន មន្រ្តីរបស់កម្ពុជា ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ ។

ឯកឧត្តមបានបន្តថា ក្នុងពេលជាមួយគ្នានេះ ស្ថានទូតកម្ពុជាក៏កំពុងស្វះស្វែង ដើម្បីបានចូលជួបសាមុីខ្លួន ហើយក៏កំពុងរកមេធាវីការពារក្តីនេះផងដែរ ។

    យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ឱ្យដឹងថា ក្រសួងមានការភ្ញាក់ ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំងដោយបានទទួលដំណឹងថា លោក គី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានឃាត់ខ្លួននៅអាកាស យានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេល លោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES(សាយតេស) នៅប្រទេសប៉ាណាម៉ា។

   តាមការប្រកាសចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លើគេហទំព័ររបស់ក្រសួងយុត្តិធម៌សហរដ្ឋ អាមេរិក លោក គី ម៉ះផល និងប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការ រត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិក៕IMG_20221118_191946_882IMG_20221118_191944_801

Comments

Related posts