ក្រុមហ៊ុន គ្លូប៊ល ខេម ប៊ីអេសខេ ហ្វាម៉ា ផ្តល់ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ជូនក្រសួងព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៨ វិច្ឆិកា ២០២២

 

MC៖ លោកជំទាវ ជុំ ចន្ទ័ខាន់យ៉ា អគ្គនាយិកា នៃក្រុមហ៊ុន គ្លូប៊ល ខេម ប៊ីអេសខេ ហ្វាម៉ា បានមានប្រសាសន៍ថា ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ជូនក្រសួងព័ត៌មាននេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

នៅក្នុងឱកាសឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌ មាន ទទួលជួប និងទទួល អំណោយជាឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន៥ពាន់តេស្ត និងថ្នាំវីតាមីន ជំនួយថ្លើម ចំនួន ៣០ប្រអប់ ពី ឯកឧត្តម រត្ន័ ពិសី និងលោកជំទាវ ជុំ ចន្ទ័ខាន់យ៉ា អគ្គនាយិកា នៃក្រុម ហ៊ុន គ្លូប៊ល ខេម ប៊ីអេសខេ ហ្វាម៉ា ដែលនាំចូលចែកចាយ បរិក្ខារពេទ្យ និងផលិតផលឱសថ ពីសហរដ្ឋអាមេរិក មកលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៤ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកជំទាវ ជុំ ចន្ទ័ខាន់យ៉ា បានសំដែងនូវអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជ រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ទើបធ្វើឱ្យក្រុមហ៊ុន និងគ្រប់ផ្នែកទាំងអស់ មាន ឱកាសឱ្យវិស័យឯកជនធ្វើការអភិវឌ្ឍ និងប្រកបអាជីវកម្ម និងបំពេញកិច្ចការងារ បានល្អឡើងវិញ។ ដូច្នេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួង ព័ត៌មាន ក្រុមហ៊ុន គ្លូប៊ល ខេម ប៊ីអេសខេ ហ្វាម៉ា បាននាំយកនូវឧបករណ៍តេស្ត កូវីដ- ១៩ ចំនួន ៥ពាន់ មកជូនដល់ក្រសួងព័ត៌មាន ដើម្បីបន្តរួមចំណែកបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ ។ 

  ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ឧបករណ៍តេស្ករហ័ស ដែលផ្តល់ដល់ក្រសួងព័ត៌មាននាឱកាសនេះ ស្របពេលដែលក្រសួងកំពុងត្រូវការជាចាំបាច់ក្នុងការប្រើប្រាស់ ប្រចាំថ្ងៃ ពិសេសសម្រាប់មន្រ្តីព័ត៌មាន ដែលត្រូវការក្នុងពេលចុះយកព័ត៌ មាន ក្នុងកិច្ចប្រជុំសំខាន់ៗ ដែលកម្ពុជារៀបចំធ្វើ។

   ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការបែងចែកនូវឧបករណ៍តេស្តរហ័ស រកមេរោគកូវីដ-១៩ ដល់បណ្តាអគ្គនាយកដ្ឋានទាំង៥ចំណុះឱ្យក្រសួងព័ត៌ មាន និងស្ថានីយ៍វិទ្យុជាតិ FM 96 ទុកសម្រាប់ប្រើប្រាស់តាម តម្រូវការជាក់ស្ដែងប្រចាំថ្ងៃ ដើម្បីនិរន្តរភាពការផ្សាយមិនឱ្យមានការអាក់ខាន ៕IMG_20221118_200117_632IMG_20221118_200119_504IMG_20221118_200115_617IMG_20221118_200123_703

Comments

Related posts