កម្ពុជាចិនពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យថាមពលព្រះអាទិត្យ

វិទ្យុជាតិកម្ពុជា៖លោកចេមហួត

 

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ខែវិច្ឆិកា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលក/ជ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យថាមពលព្រះអាទិត្យនិងបច្ចេកវិទ្យាICTរវាង ក្រសួងរ៉ែនិងថាមពលកម្ពុជា និង ក្រុមហ៊ុន Huawei។

កិច្ចសហប្រតិបត្តិការសំខាន់ដែលចុះហត្ថលេខានេះមានចំនួន ០៧ រួមមាន៖

១. សិក្សាស្ដង់ដារបច្ចេកទេសសុវត្ថិភាព និងការសម្របសម្រួលថាមពលពន្លឺព្រះអាទិត្យជាមួយប្រព័ន្ធ បណ្ដាញដើម្បីការការពារស្ថិរភាពនៃបណ្ដាញអគ្គិសនី

២. សិក្សាបច្ចេកទេសវិទ្យាប្រព័ន្ធអាគុយផ្ទុកថាមពល(Battery Energy Storage System) និង កំណត់ភាគរយសមស្របនៃប្រព័ន្ធអាគុយផ្ទុកថាមពលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដល់បណ្ដាញអគ្គិសនី

៣. សិក្សាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទោល ដែលមិនភ្ជាប់ជាមួយបណ្ដាញអគ្គិសនី ជាពិសេស សម្រាប់បណ្ដាភូមិ និងកោះដែលមិនទាន់មានចរន្ដអគ្គិសនីទៅដល់

៤. សិក្សាប្រព័ន្ធគ្រប់គ្រងថ្នាក់ជាតិលើស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងមូល ដើម្បីត្រួតពិនិត្យ និង គ្រប់គ្រងស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងអស់

៥. សិក្សាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល និងដំណោះស្រាយ

៦. សិក្សាបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយផ្សេងៗ និង

៧. សិក្សាលើករណីដែលកើតមាននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងសមត្ថភាពសម្រាប់ភាពជា ដៃគូ។

      ឯកឧត្តមឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ស្ថានភាពបច្ចុប្បន្នកំពុងប្រែប្រួលឥតឈប់ឈរ និង ជំងឺកូវីដកំពុងតែយាយី ទីផ្សារថាមពលអន្តរជាតិនៅតែបន្តការប្រែប្រួល ហើយប្រព័ន្ធអភិបាលកិច្ច ថាមពលសកល ត្រូវបានកែសម្រួលយ៉ាងខ្លាំង។ សន្ទុះលឿននៃការអភិវឌ្ឍបច្ចេកវិទ្យាថាមពលដែលយកស្អាត ប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាពជាគោលដៅ ហើយកាបូនទាប អគ្គិសនី និងភាពឆ្លាតវៃបានក្លាយជានិន្នាការនៃការអភិវឌ្ឍ។

ឯកឧត្តមភាគីចិននឹងផ្តល់អាទិភាពក្នុងការចែករំលែកបទពិសោធន៍និងបច្ចេកវិទ្យាជាមួយកម្ពុជា ជួយកម្ពុជា ពន្លឿនសម្រេចបាននូវការអភិវឌ្ឍបៃតងប្រកបដោយនិរន្តរភាព។

ឯកឧត្តម ស៊ុយ សែម បានថ្លែងអំណរគុណដល់ភាគីចិនដែលបានផ្តល់ការគាំទ្រសន្តិសុខនិងការអភិវឌ្ឍ ថាមពល ក្នុងប្រទេសកម្ពុជា ហើយបានចង្អុលបង្ហាញថា កម្ពុជាបានចេញនូវផែនការអភិវឌ្ឍន៍ថាមពលថ្មី នាពេលថ្មីៗនេះ ហើយបានខិតខំបង្កើនសមាមាត្រនៃការប្រើប្រាស់ថាមពលស្អាត ។

ឯកឧត្តមសង្ឃឹមថា កិច្ចសហការជាមួយភាគីចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍបៃតងកាបូនទាប កម្ពុជារីករាយសហការជាមួយក្រុមហ៊ុន Huawei ដើម្បីអនុវត្តអនុស្សរណៈដែលបានចុះហត្ថលេខានៅថ្ងៃ នេះ បន្តពង្រីកអត្ថន័យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា។

លោក Yao Yuya តំណាងក្រុមហ៊ុន Huaweiបាននិយាយថា សមត្ថភាពនៃស្ថានីយថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាបច្ចុប្បន្នគឺមានចំនួន១៥%នៃចំនួនថាមពលផលិតសរុបក្នុង ប្រទេស ហើយសមាមាត្រនេះរក្សាបាននូវសន្ទុះកើនឡើង កម្ពុជាមានសក្តានុពលដ៏ធំមួយក្នុងការអភិវឌ្ឍ និងប្រើប្រាស់ថាមពលស្អាត។ ក្រុមហ៊ុន Huawei រីករាយផ្ដល់ជូនកម្ពុជា មានដូចជាផលិតផលបច្ចេកទេស ទំនើបបំផុត ប្រឹក្សាជំនាញជាន់ខ្ពស់បំផុត និងបទពិសោធន៍ជាសកលដ៏សម្បូរបែបបំផុត ដើម្បីជួយកម្ពុជា អភិវឌ្ឍថាមពលស្អាត និងរួមចំណែកដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បៃតងកាបូនទាប រវាងចិននិង កម្ពុជា៕IMG_20221119_133815_099IMG_20221119_133812_643IMG_20221119_133819_648

Comments

Related posts