ឯកឧត្តម ជុំ កុសល អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សក្រសួងព័ត៌មាន 

វិទ្យុជាតិកម្ពុជា = ស៊ឹង សុផារី ១៩.១១.២០២២ 

 

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំសត្យានៃក្រសួងព័ត៌មាន ឯកឧត្តម ជុំ កុសល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន គណបក្សក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយយុវជនគណបក្ស ក្រសួងព័ត៌មាន ដើម្បីធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយកម្ពុជា និងដំណើរឆ្ពោះទៅ ការបោះឆ្នោតជាតិនីតិកាលទី៧នែរដ្ឋសភា ។ 

 

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន ឯកឧត្តម កៅ អ៉ីមរ៉ន លោក ឆុន វាសនា ប្រធានក្រុមសកម្មជន យុវជនគណបក្ស ចំណុះសាខាអគ្គនាយកដា្ឋនវិទ្យុជាតិកម្ពុជា និង យុវជនគណបក្សក្រសួងព័ត៌មាន ប្រមាណ៥០នាក់ ។ 

 

ឯកឧត្តម ជុំ កុសល បានលើកឡើងថា ការធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយកម្ពុជា និងដំណើរឆ្ពោះទៅការបោះឆ្នោតជាតិនីតិកាលទី៧នែរដ្ឋសភានាពេលនេះ គឺដើម្បីឱ្យយុវជនគណបក្ស ក្រសួងព័ត៌មាន បានទទួលនូវចំណេះដឹងបន្ថែមចំពោះកិច្ចការនយោបាយ និងស្ថានភាពបច្ចុប្បន្ន ក្នុងតួនាទីជាយុវជនបក្ស ។ 

 

ឯកឧត្តម ជុំ កុសល បានចែករំលែកបទពិសោធន៍និងសកម្មភាពការងារ រួមជាមួយការសង្កត់ធ្ងន់ចំពោះតម្លៃ នៃសន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ។

ជាពិសេស ឯកឧត្តម ក៏បានលើកយកពីសច្ចភាពសង្គម ក្រោមម្លប់សន្តិភាព និងឱកាសយុវជនសម័យ សន្តិភាពផងដែរ ៕IMG_20221119_134218_820IMG_20221119_134220_674IMG_20221119_134224_365

Comments

Related posts