សម្តេចតេជោ ស្នើឱ្យមិត្តភក្តិបរទេស ដែលផ្តល់លុយឱ្យកម្មករ ធ្វើបាតុកម្មត្រូវដកខ្លួនចេញ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០១ ០៥ ២០២៣

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើ ឱ្យមិត្តភក្តិបរទេស ដែលផ្តល់លុយឱ្យកម្មករធ្វើបាតុកម្ម ត្រូវដកខ្លួនចេញ មិនត្រូវធ្វើអន្តរជាតិតូបនីយកម្មនៅកម្ពុជានោះទេ។

ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី តម្លៃជិត ១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រោងចក្រប្រៀបដូចជាឆ្នាំងបាយ ថៅកែមានប្រាក់សម្រាប់បង្កើតរោងចក្រ ហើយកម្មករតាមរយៈរោងចក្រ នោះ ក៏មានការងារ ដូច្នេះមានបញ្ហាអ្វីត្រូវដោះស្រាយនិយាយគ្នា ។

សម្តេចតេជោ ក៏ស្នើឱ្យមិត្តភក្តិបរទេសខ្លះ ដែលបានឧបត្តម្ភប្រាក់កាក់ ធ្វើអន្តរជាតិតូបនីយកម្ម លើបញ្ហា បាតុកម្ម មនុស្សជាង១០០នាក់ ដែលបានធ្វើបាតុកម្មរយៈពេលជាង២ឆ្នាំរួចមកហើយ។

សម្តេចតេជោ បានបញ្ជាក់ថា វាមិនគួរនោះទេ ដែលធ្វើបាតុកម្មតាំងពីមនុស្សជាង៣០០នាក់ រហូតសល់ មនុស្ស១០០នាក់ ដូច្នេះចោទចេញជាសំណួរថា ខ្លួនជាកម្មករសោះ ក៏ប៉ុន្តែរយៈពេលអត់មានការងារធ្វើ២ ឆ្នាំ នៅតែមានបាយសម្រាប់ហូបនិងមានកម្លាំងមកធ្វើបាតុកម្ម ខណៈដែលរាជរដ្ឋាភិបាលមិនមែនអត់ដឹង នោះទេ កន្លែងបើកលុយនៅកន្លែងណានោះ ដូច្នេះការស៊ីឈ្នួលបាតុកម្ម មិនមែនជារឿងល្អ ហើយជាការ គោរពសិទ្ធនោះទេ។  

សំឡេង « នៅលើពិភពលោកក្នុងពេលវិបត្តិនៃជំងឺកូវីដ១៩ ពិភពលោកបានបិទរោងចក្រ ឬកាត់បន្ថយ ក្រុមហ៊ុន កាត់បន្ថយនូវចំនួនកម្មករ ប៉ុន្តែប្រទេសគេអាចធ្វើទៅបាន ប៉ុន្តែសម្រាប់ប្រទេសយើង ចម្លែកតែ កន្លែងមួយហ្នឹង កម្មករបានចាប់ផ្តើមធ្វើបាតុកម្មទាមទារការងារធ្វើត្រឡប់មកវិញ តាំងពីជាង៣០០នាក់ រហូតមកនៅជាង១០០នាក់នៅធ្វើបាន។ អ្នកដែលបានចេះទៅគេយកប្រាក់ ដែលជាសំណងការងារ បូកជាមួយការរកការងារធ្វើថែម គេធ្វើបាន តែនៅសល់ជាង១០០នាក់សញ្ញាសួរនៅត្រង់ថា ខ្លួនជា កម្មករសោះ ហេតុអីខ្លួនមានលុយរស់បានរហូតមកដល់ពេលនេះ និងដំណើរការធ្វើបាតុកម្ម សូមមិត្តភក្តិដែលផ្តល់លុយបែបនេះ ដកខ្លួនចេញ ហើយកុំធ្វើអន្តរជាតិតូបនីយកម្មលើបញ្ហាបាតុកម្ម នៅក្នុងប្រទេសកម្ពុជា »៕D2C14DBA-42BD-403E-8959-06289404AA32247BAE7F-640C-4B79-B5D1-0811AE4D4BAA

Comments

Related posts