រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ថ្នាក់ដឹកនាំ ទីប្រឹក្សា ដែលចូល និវត្តន៍ដែលមានសមត្ថភាព ត្រូវនៅជួយបណ្ដុះបណ្ដាលមន្ដ្រីជំនាន់ក្រោយ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៨ កញ្ញា ២០២៣

t7-1

t6-1

t5-1

t4-1

t3-1

t2-1

t1-1

MC:   ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌ មាន ថ្លែងថា ថ្នាក់ដឹកនាំ ទីប្រឹក្សា ដែលចូលនិវត្តន៍ដែលសមត្ថភាព ត្រូវនៅជួយបណ្ដុះបណ្ដាលមន្ដ្រីជំនាន់ក្រោយ ពីព្រោះពួកគាត់មានទេពកោសល្យ និងបទពិសោធន៍ច្រើន។
        នៅក្នុងពិធីសំណេះសំណាលជាមួយទីប្រឹក្សាក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួង គ្រោងបើកវិទ្យាស្ថានបណ្តុះ បណ្តាលវិជ្ជាជីវៈ ផ្នែកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន ឱ្យកាន់តែមានសមត្ថភាព ចំណេះដឹង ដើម្បីឆ្លើយ តបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទនៃសង្គមឌីជីថល។
 «ក្រសួងនឹងបើកឱ្យដំណើរការឡើងវិញនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិក្រឹត្យការសារព័ត៌ មានឡើងវិញ ដើម្បីបណ្ដុះបណ្ដាលផ្ទៃក្នុង ហើយយកមន្ត្រីជំនាញដែលជាថ្នាក់ដឹកនាំ និងជាទីប្រឹក្សាដែលចូលនិវត្តន៍ហើយ មកជួយបណ្ដុះ បណ្ដាលនិងផ្ទេរនូវចំណេះដឹងរបស់ឯកឧត្តម លោកជំទាវ ទៅឱ្យមន្ត្រីជំនាន់ក្រោយ ពីព្រោះចំណេះជំនាញទេពកោសល្យរបស់ឯកឧត្តម លោកជំទាវ ដែលនៅមានបទពិសោធន៍ ៣០ទៅ ៤០ ឆ្នាំមកនេះ មិនអាចយកទៅចោលបាន ទេ។ ខ្ញុំសូមប្រើប្រាស់ពេលវេលា ដើម្បីផ្ទេរនូវចំណេះដឹងទាំងអស់នេះទៅឱ្យមន្ត្រីជំនាន់ក្រោយ ដើម្បីឱ្យគាត់ទទួលបាននូវបទពិសោធន៍ដូចគ្នាដែរ។ អ៊ីចឹងយើងយកជាន់ទី ៨មួយ ដើម្បីដាក់ឱ្យរៀបចំហើយខ្ញុំនឹងពិនិត្យមើលទីប្រឹក្សារបស់យើងដែលជាមន្ត្រីចូលនិវត្តន៍ដែលមានជំនាញច្បាស់លាស់ ដើម្បីជ្រើស រើសយកមកធ្វើជាគ្រូឧទ្ទេស ឬក៏វាគ្មិននៅក្នុងការចែករំលែកនៅពេលដែលបណ្ដុះបណ្ដាលបទពិសោធន៍» ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការ ផលិតព័ត៌មានប្រកបដោយគុណ ភាព ដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួនក្នុងការចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព៕

Comments

Related posts