ប្រតិភូយុវជនមកពីសមាគមជាតិ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ បង្ហាញការពេញចំពោះការរៀបចំរបស់កម្ពុជាក្នុងវេទិកាយុវជនលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

 

  វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ ១៨ ០៩ ២០២៣

r6

r5

  MC៖ ប្រតិភូយុវជនមកពីសមាគមជាតិ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ បង្ហាញការពេញចិត្តចំពោះការរៀបចំរបស់កម្ពុជា ក្នុងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ ផ្ទះ។
    កញ្ញា  Camille Ramirez Baring ប្រធានយុវជនកាកបាទ ក្រហមហ្វីលីពីន ដែលបានចូលរួមក្នុងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍បានឱ្យដឹងថា កញ្ញាបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ១៦ ខែកញ្ញាមកម្ល៉េះ ។ កញ្ញាពេញ ចិត្ត ចំពោះការរៀបចំរបស់កាកបាទ ក្រហមកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ដែលបានយកចិត្តទុកដាក់ មកលើប្រតិភូយុវជនទាំងអស់ មកពីបណ្តាប្រទេសនានា។ ក្នុងនោះកញ្ញា ក៏ បានបង្ហាញអារម្មណ៍រីករាយ ដែលមកចូលរួមក្នុងវេទិកាយុវជនលើកទី២នៅប្រទេសកម្ពុជានេះ ដើម្បីទទួលបាននូវចំណេះដឹង បទពិ សោធន៍ និងគំនិតច្នៃប្រឌិតល្អៗ យកទៅចែករំលែកទៅកាន់ប្រទេសរបស់ខ្លួន។
 « គាត់មានអារម្មណ៍សប្បាយរីករាយមែនទែនដែលបានមកចូលរួមនៅក្នុងវេទិកាយុវជនលើកទី២នេះ ហើយគាត់បានភ្លក្សនូវរសជាតិអាហារថ្មីៗនៅប្រទេសកម្ពុជា ដែលប្រទេសកម្ពុជាទទួលគាត់ ក៏ដូចជាគាត់បានយល់ដឹងពីវប្បធម៌ ក៏ដូចជាការរស់នៅរបស់ប្រជាជនកម្ពុជា។ ហើយមិនតែប៉ុណ្ណោះ ក៏បានយល់ដឹងកាន់តែច្បាស់ពីអត្តចរិតរបស់ប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់។»
ក្នុងនោះដែរ លោក Lee Van Can អ្នកស្មគ្រ័ចិត្តអឌ្ឍចន្ទក្រហមម៉ាឡេស៊ី បានឱ្យដឹងដែរថា នេះគឺជាលើកទី១សម្រាប់រូបលោក ដែលបានមកប្រទេសកម្ពុជានិងបានចូល រួមនៅក្នុងវេទិកាយុវជននេះ។  លោកបានបង្ហាញការចូលចិត្តនូវម្ហូបអាហារប្រពៃណីរបស់កម្ពុជា ដែលបានរៀបចំជូនពួកគាត់មានរសជាតិឆ្ងាញ់។ 
គួរជម្រាបថា វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ នាសណ្ឋាគារសុខាភ្នំពេញ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ ផ្ទះ ក្នុងនោះមានការអញ្ជើញចូលរួមពីប្រតិភូយុវជនមកពីសមាគមជាតិចំនួន ១០ ក្នុងភូមិភាគអាស៊ី- អាគ្នេយ៍ រួមមានកាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម៕

Comments

Related posts