នាយករដ្ឋមន្ត្រីស្លូវ៉ាគី ប្រកាសផ្អាកផ្តល់ជំនួយយោធាដល់អ៊ុយក្រែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b6-16

b8-12

b7-15

អន្តរជាតិ៖ លោក Robert Fico នាយករដ្ឋមន្ត្រីស្លូវ៉ាគីទើបជាប់ឆ្នោតថ្មីបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងបញ្ឈប់ការផ្តល់អាវុធដល់អ៊ុយក្រែន ហើយនឹងផ្តល់ជំនួយមនុស្សធម៌ចាប់ពីពេលនេះតទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។ លោក Fico ក៏បានសំដែងការជំទាស់របស់ខ្លួនចំពោះការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីផងដែរ ដោយលោកបាននិយាយយ៉ាងដូច្នេះថា "ប្រសិនបើមានការដាក់ទណ្ឌកម្មបែបនេះដែលនឹងធ្វើឱ្យប៉ះពាល់ដល់ពួកយើង ដូចដែលបានកើតឡើងជាមួយនឹងទណ្ឌកម្មភាគច្រើននោះ ខ្ញុំមិនឃើញហេតុផលដើម្បីគាំទ្រពួកគេទេ"។ នៅថ្ងៃចូលកាន់តំណែងដំបូងរបស់ខ្លួន លោក Fico បានជួបជាមួយសមាជិកនៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ប្រទេសស្លូវ៉ាគី មុនពេលចាកចេញទៅកាន់ទីក្រុងព្រុចសែល ដើម្បីចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមប្រឹក្សាកិច្ចការបរទេសរបស់ប្រទេសស្លូវ៉ាគីបាននិយាយថា ស្លូវ៉ាគីនឹងគាំទ្រអ៊ុយក្រែននិងផ្តល់ជំនួយ ហើយលោក Fico នឹងពន្យល់លម្អិតអំពីជំហរនេះនៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប៕

Comments

Related posts