ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ ចំនួនភ្ញៀវអន្តរជាតិទៅកាន់ប្រទេសវៀតណាមមានចំនួនជិត ១០ លាននាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a21-7

a22-4

អន្តរជាតិ៖ យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ចំនួនភ្ញៀវអន្តរជាតិសរុបទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ មានចំនួនជិត ១០ លាននាក់ កើនឡើង ៤,២ ដងពីមួយឆ្នាំទៅមួយឆ្នាំ។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើយោងតាមសារព័ត៌មាន Vietnam News បានរាយការណ៍ថា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ វៀតណាមបានលើសគោលដៅនៃភ្ញៀវទេសចរអន្តរចំនួន ៨ លាននាក់សម្រាប់ពេញមួយឆ្នាំប្រហែល ២៥ ភាគរយ។ ប្រទេសវៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១,១១ លាននាក់នៅក្នុងខែតុលា ហើយកើនឡើង ២,៣ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើយោងតាមអាជ្ញាធរជាតិទេសចរណ៍វៀតណាមក្រោមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានឱ្យដឹងថា ខែតុលាគឺជាខែទីបួនជាប់ៗគ្នា ដែលប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសជាង ១ លាននាក់។ កូរ៉េខាងត្បូងនៅតែជាប្រភពដ៏ធំបំផុតនៃភ្ញៀវទេសចរទៅកាន់ប្រទេសវៀតណាមជាមួយនឹងចំនួន ២,៩ លាននាក់ក្នុងរយៈពេល ១០ ខែបន្ទាប់មកគឺប្រទេសចិន។ វៀតណាម បានសម្លឹង រក ការ បង្កើន ទិសដៅ ក្នុងការ មក ដល់ របស់ ជន បរទេស ក្នុង ឆ្នាំ  ២០២៣  ដល់ ប្រមាណ  ១២-១៣  លាន នាក់ ៕

Comments

Related posts