អ៊ីស្រាអែលវាយប្រហារភាគខាងត្បូងលីបង់ បន្ទាប់ពីមីស៊ីលប្រឆាំងនឹងរថក្រោះ ធ្វើឱ្យជនស៊ីវិលមួយចំនួនរងរបួស

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b13

b11-8

b12-7

អន្តរជាតិ៖ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយថា កាលពីថ្ងៃអាទិត្យកងកម្លាំងអ៊ីស្រាអែល បានបាញ់កាំភ្លើងធំទៅកាន់ភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីមានការបាញ់មីស៊ីលប្រឆាំងរថក្រោះ ចូលតំបន់ក្បែរព្រំដែន ដែលធ្វើឱ្យជនស៊ីវិលអ៊ីស្រាអែលជាច្រើននាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ យោធាអ៊ីស្រាអែលបាននិយាយថា "ជនស៊ីវិល មួយចំនួនបានរងរបួស" នៅក្នុងការវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះនៅជិតភូមិ Doviv ដែលមានចម្ងាយ ៨០០ ម៉ែត្រពីព្រំដែនជាមួយប្រទេសលីបង់។ សាជីវកម្មអគ្គិសនីអ៊ីស្រាអែលបាននិយាយថា មីស៊ីលដែលបានបាញ់ចេញពីប្រទេសលីបង់បាន "វាយប្រហារ ត្រូវបុគ្គលិករបស់ខ្លួន" ដែលកំពុងជួសជុលខ្សែបណ្តាញអគ្គិសនី ដែលបានខូតខាតដោយសារ ការវាយប្រហារពីលើកមុន។ ទោះជាយ៉ាងណា គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវ ចំពោះការវាយ ប្រហារកាលពីថ្ងៃអាទិត្យនោះទេ ប៉ុន្តែចលនាស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់ ហេសបូឡា ក៏ដូចជាសាខាលីបង់ នៃក្រុមហាម៉ាស់ បានបើកការវាយប្រហារលើអ៊ីស្រាអែលភាគខាងត្បូង ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ថ្មីៗ នេះ៕

Comments

Related posts