សម្តេចធិបតីអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបងនិងបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែត

វិទ្យុជាតិកម្ពុជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៣  បាន អញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបងនិងពិធីបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែតផងដែរ។
សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដើមឡើយមានប្រវែងសរុប ៣៣០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីស្ពានព្រែកក្តាម ខេត្តកណ្តាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បែងចែកជា ៣កំណាត់ រួមមាន៖ កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម), កំណាត់ផ្លូវភាគកណ្ដាល(ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ប្រើប្រាស់រយៈពេល សាង សង់ សរុបចំនួន ៧ឆ្នាំ និងចំណាយថវិកាសរុបប្រមាណ ៦៩១លានដុល្លារអាម៉េរិក ដែលជាឥណ ទាន សម្ប ទានពីរដ្ឋាភិបាលប្រទេសជប៉ុន។
ក្នុងនោះកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) បានសម្ពោធបើកឱ្យ ប្រើប្រាស់ ជា ផ្លូវ ការ កាល ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ ដោយឡែកកំណាត់ផ្លូវចំនួនពីរទៀត រួមមានកំណាត់ផ្លូវភាគ ខាងត្បូង និងកំណាត់ផ្លូវភាគកណ្ដាល បានបញ្ចប់ការសាងសង់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០២៣ និងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
   កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)៖ ប្រវែង ១៣៥គីឡូម៉ែត្រ មានចំណុច ចាប់ផ្តើមពីស្ពានព្រែកក្តាម ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងនោះមាន ការ សាង សង់ស្ពានថ្មី និងជួសជុលស្ពានចាស់ ចំនួន ៣៣កន្លែង ប្រវែងសរុប ៧៤៩ម៉ែត្រ និងបានដាក់លូ ចំនួន ២៤៥កន្លែង។
កំណាត់ផ្លូវភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង)៖ ប្រវែង ១១០,៩០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ធ្លា ម្អម ឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ក្នុងនោះមានការសាងសង់ ស្ពានថ្មី និងជួសជុល ស្ពាន ចាស់ចំនួន ៣១កន្លែង ប្រវែងសរុប ១,៤១៨ម៉ែត្រ និងបានដាក់លូចំនួន ១៣០កន្លែង។
កំណាត់ផ្លូវទាំងពីរនេះត្រូវបានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេសដូចគ្នា រួមមាន៖ ការលើកកម្រិត គុណ ភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ នៅក្នុងទី ប្រជុំ ជនប្រវែង ២៩ម៉ែត្រ និងទទឹងតួផ្លូវក្រៅទីប្រជុំជនប្រវែង ២៣ម៉ែត្រ និងមានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ-២គន្លងមក)។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាចំណងដៃដ៏ពិសិដ្ឋរបស់ រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់ នៅតាម បណ្ដោយ ផ្លូវជាតិលេខ៥ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ។ ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយ ហើយក៏ជាខ្សែផ្លូវសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលដែលបានតភ្ជាប់ទំនាក់ទំនងរូបវន្តរវាងស្ថាប័ន និងប្រជាជន ដោយរាប់ចាប់ពីរាជធានី ភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្ត ជាប់ព្រំប្រទល់ផ្សេងៗដទៃទៀត៕photo_2023-11-22_08-18-40

Comments

Related posts