អាកាសយានដ្ឋាន ថៃ បានបង្ហាញពីលទ្ធផលល្អប្រសើរឡើងវិញ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a2-116

a-87

a1-116

អន្តរជាតិ៖ Airports of Thailand Plc បានកត់ត្រាប្រាក់ចំណេញសុទ្ធចំនួន ៨,៧៩ ពាន់លានបាតនៅក្នុងឆ្នាំ ២០២៣ បើធៀបនឹងការខាតបង់សុទ្ធចំនួន ១១,០៩ ពាន់លានបាតនៅក្នុងឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។ លោក Kirati Kitmanawat នាយកប្រតិបត្តិបាននិយាយថា អាកាសយានដ្ឋានទាំងប្រាំមួយ ដែលដំណើរការដោយ AoT បានបង្ហាញលទ្ធផលល្អប្រសើរនៅក្នុងឆ្នាំសារពើពន្ធដែលទើបនឹងបញ្ចប់ ខណៈដែលស្ថានភាពក្រោយកូវីដ-១៩ មានភាពប្រសើរឡើង ហើយវិស័យអាកាសចរណ៍ និងទេសចរណ៍បានចាប់ផ្តើមងើបឡើងវិញ។ AoT ប្រតិបត្តិការអាកាសយានដ្ឋានសុវណ្ណភូមិ ដុនមឿង ឈៀងម៉ៃ ឈៀងរ៉ៃ ភូកេត និងហាតយ៉ៃ ដោយឆ្នាំសារពើពន្ធចាប់ផ្តើមពីខែតុលាដល់ចុងខែកញ្ញា។ លោក Kirati បាននិយាយថា នៅក្នុងសារពើពន្ធឆ្នាំ ២០២៣ អាកាសយានដ្ឋានទាំងប្រាំមួយបានបម្រើជើងហោះហើរចំនួន ៦៣៩,៨៩១ជើង កើនឡើង ៦២,២២% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលគ្រប់គ្រងអ្នកដំណើរ ១០០,០៦ លាននាក់កើនឡើង ១១៤,៣១% ។ នាយកប្រតិបត្តិ AoT បាននិយាយថា "នៅឆ្នាំ ២០២៣ យើងមានអ្នកដំណើរ ១០០ លាននាក់។ នៅឆ្នាំ ២០១៩ មុនពេលកូវីដ-១៩ មានអ្នកដំណើរ ១២០ លាននាក់។ យើងរំពឹងថាចំនួននេះនឹងឡើងជិតដល់ចំនួនមុនកូវីដ-១៩ នៅឆ្នាំ ២០២៤"៕

Comments

Related posts