កូរ៉េខាងជើង លុបចោលកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងត្បូង ហើយប្ដេជ្ញាដាក់ពង្រាយអាវុធ ឡើងវិញនៅតាមព្រំដែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a8-100

a7-109

អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងស្ដារឡើងវិញនូវរាល់វិធានការ យោធាទាំងអស់ ដែលត្រូវបានលុបចោលកន្លងមកនៅក្រោមកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ជាមួយ កូរ៉េខាងត្បូង ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងតាមបណ្ដោយព្រំដែន ហើយក៏បានសន្យាដែរថា នឹងដាក់ពង្រាយអាវុធជាថ្មីនៅតាមព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការប្រកាសខាងលើរបស់ក្រសួងការពារជាតិកូរ៉េខាងជើង ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងត្បូងប្រកាសព្យួរផ្នែកខ្លះនៃកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ជាការឆ្លើយតបទៅនឹងការបាញ់ បង្ហោះផ្កាយរណបស៊ើបការណ៍ដែលទីក្រុងព្យុងយ៉ាងអះអាងថាទទួលបានជោគជ័យ។ ក្រសួងការពារជាតិកូរ៉េខាងជើង បានបញ្ជាក់ថា "ចាប់ពីពេលនេះតទៅ យើងនឹងមិនស្ថិតនៅក្រោម កាតព្វកិច្ច នៃកិច្ចព្រមព្រៀងយោធាកូរ៉េខាងជើង- កូរ៉េខាងត្បូងកាលពីថ្ងៃទី១៩ ខែកញ្ញា (ឆ្នាំ២០១៨) ទៀតនោះទេ។ យើងនឹងលុបចោលការរឹតត្បិតយោធា ចាត់វិធានការដើម្បីបង្ការភាពតានតឹងយោធា និង ជម្លោះទាំងជើងគោក សមុទ្រ និងអាកាស ជាមួយការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធដ៏ខ្លាំងក្លា និង អាវុធថ្មីៗ នៅក្នុងតំបន់ស្ថិតនៅតាមបណ្ដោយតំបន់ព្រំដែនគ្មានយោធា"៕

Comments

Related posts