ប្រទេសថៃបង្កើនសមត្ថភាពឌីជីថលជាមួយនឹងការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_2963

IMG_2962

អន្តរជាតិ៖ ប្រទេសថៃកំពុងពន្លឿនការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ប្រទេស និងគុណភាពជីវិតសម្រាប់សហគមន៍ទីក្រុងឆ្ពោះទៅអនាគតប្រកបដោយនិរន្តរភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ដោយត្រូវបានចាត់តាំងជារបៀបវារៈថ្នាក់ជាតិ រដ្ឋាភិបាលកំពុងប្រើប្រាស់បច្ចេកវិទ្យាជាយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ដោយផ្តោតលើកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ការអភិវឌ្ឍន៍ទីក្រុងដែលធន់ និងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ។ លោក Phumtham បានកត់សម្គាល់នៅក្នុងសុន្ទរកថាបើក Thailand Smart City Expo 2023 ថា ក្នុងពេលបញ្ហាប្រឈមជាសាកល ទីក្រុងឆ្លាតវៃត្រូវបានដាក់ជាដំណោះស្រាយក្នុងការគ្រប់គ្រងទិន្នន័យខ្នាតធំប្រកបដោយប្រសិទ្ធភាពដែលគេស្គាល់ថាជាទិន្នន័យធំ ប្រើដើម្បីបង្កើតគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដោះស្រាយបញ្ហាភ្លាមៗ និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ គិតត្រឹមខែកក្កដា ប្រទេសនេះបានអនុម័តទីក្រុងចំនួន ៣៦ ក្នុងខេត្តចំនួន ២៥ ជាទីក្រុងឆ្លាតវៃ ដោយមានផែនការកំណត់គោលដៅទីក្រុងបន្ថែមទៀត ខណៈដែលរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍន៍ទីក្រុងជាប់លាប់តាមរយៈគោលនយោបាយសមស្របស្របតាមកំណើនក្នុងតំបន់៕

Comments

Related posts