ប្រជាជនហ្វីលីពីន ត្រូវបានជម្លៀសចេញពីប្រទេសលីបង់ ខណៈការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល-ហេសបូឡា កាន់តែខ្លាំងក្លាឡើង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_2965

IMG_2966

អន្តរជាតិ៖ ក្រសួងការបរទេសហ្វីលីពីនបានឱ្យដឹងថា កម្មករហ្វីលីពីនរាប់សិបនាក់ ត្រូវបានជម្លៀសចេញពីប្រទេសលីបង់ ក្នុងពេលមានការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលផ្តោតលើភាគខាងជើងនៃប្រទេសនេះ ដោយមានកម្មករជាច្រើនកំពុងស្វែងរកការវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Arab News។ បច្ចុប្បន្នប្រជាជនហ្វីលីពីនប្រហែល ១៧,០០០ នាក់កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសលីបង់ ហើយអាជ្ញាធរនៅទីក្រុងម៉ានីលបានដាក់ពួកគេនៅក្រោម "ការប្រកាសអាសន្នកម្រិត ៣" ដែលមានន័យថា ពលរដ្ឋហ្វីលីពីនកំពុងត្រូវបានជំរុញឱ្យចាកចេញពីប្រទេសនេះ។ ការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត ត្រូវបានគេគ្រោងនឹងចាប់ផ្តើមតាំងពីនៅចុងខែតុលាមក នៅពេលដែលការប្រយុទ្ធគ្នាបានកើនឡើងនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ដោយមានក្រុមយុទ្ធជនហេសបូឡា និងកងកម្លាំងអ៊ីស្រាអែលបានបាញ់មីស៊ីលដាក់គ្នាជាប្រចាំថ្ងៃ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារឥតត្រាប្រណី នៅលើតំបន់ហ្គាហ្សាស្ទ្រីប។ លោក Eduardo de Vega អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានប្រាប់សារព័ត៌មាន Arab News ថា "ភាពតានតឹងកំពុងកើនឡើង" ដោយលោកសង្កត់ធ្ងន់ថា "មនុស្ស ៥៥ នាក់ត្រូវបានជម្លៀសចេញ និង ៨នាក់ទៀតនឹងត្រូវជម្លៀសចេញឆាប់ៗ ហើយប្រហែល ៩០ នាក់កំពុងដំណើរការនៅឡើយ"៕

Comments

Related posts