លោក ហ្សេលេនស្គី បង្ហើបពីជ័យជម្នះចំនួន ៣ ដែលអ៊ុយក្រែនត្រូវការជាចំបាច់នៅលើឆាកអន្តរជាតិ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b2-11

b3-11

អន្តរជាតិ៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនត្រូវការ ជាចាំបាច់នូវជ័យជម្នះចំនួន ៣ នៅលើឆាកអន្តរជាតិ ក្នុងនោះរួមមានការអនុម័តកញ្ចប់ជំនួយ ពីសភាអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងការចាប់ផ្ដើមជាផ្លូវការកិច្ចចរចាស្ដីពីសមាជិកភាព នៅក្នុងសហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងកៀវ លោក ហ្សេលេនស្គី បានបញ្ជាក់ថា "យើងត្រូវ ការជ័យជម្នះ៣។ ទី១ គឺការអនុម័ត កញ្ចប់ជំនួយដ៏ធំពីសភាអាមេរិក។ ទី២ យើងត្រូវការជាចំបាច់ ការជួយពីសហភាពអឺរ៉ុបលើកញ្ចប់ជំនួយទំហំ ៥០ពាន់លានអឺរ៉ូ និងទី៣ គឺការបើកចំហកិច្ចចរចា ស្ដីពីអនាគតសមាជិកភាពរបស់ពួកយើង"។ លោក ហ្សេលេនស្គី ក៏បានប្រកាសផងដែរពីការ បណ្ដេញ មេបញ្ជាការរងអ៊ុយក្រែន ៤ នាក់ចេញពីតំណែងតែមិនបានបញ្ជាក់ពីមូលហេតុទេ។ គួរបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានស្នើឱ្យសភាទាំង ២ របស់សហរដ្ឋអាមេរិកទម្លាក់កញ្ចប់ថវិកា រាប់ពាន់ លានដុល្លារសម្រាប់អ៊ុយក្រែន។ ប៉ុន្តែកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនត្រូវបានដកចេញពីកញ្ចប់ថវិកា   បណ្ដោះអាសន្នដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលអាមេរិកកាលពីសប្ដាហ៍មុនស្របពេលក្រុមអ្នកសាធារណ រដ្ឋ មួយចំនួនប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងការផ្ដល់ជំនួយដល់ទីក្រុងកៀវ ចំពោះមុខសង្រ្គាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស៕

Comments

Related posts