កម្ពុជា-ឥណ្ឌូនេស៊ី ឯកភាព បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ១១ ២០២៣

a13-8

a12-11

លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសំដែងការគួរសមពីសំណាក់ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួង។
     នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងនូវអំណរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ដែលទើបនឹងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មីប្រចាំកម្ពុជា និងបានជូនពរឯកឧត្តម ឱ្យការបំពេញបេស កកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ។
ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ និងបានស្នើក្រសួងផ្តល់ការជួយគាំទ្រ និងកិច្ចសហការជិតស្និទ្ធនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។  
    ភាគីទាំងពីរ សំដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេ ភាគី ដែលបានបន្តរីកចម្រើនជាលំ ដាប់ លើវិស័យជាច្រើន និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិភាព រួមមាន នយោបាយ- សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងការប្រឆាំង នឹងការជួញដូរមនុស្ស និងឧកិ្រដ្ឋកម្មឆ្លងដែននានា។ ភាគីកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តធ្វើការជិតស្និទ្ធ ជាមួយភាគីឥណ្ឌូនេស៊ី ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

Comments

Related posts