ឯកឧត្តម រដ្ឋមន្រ្តី លើកទឹកចិត្តដល់ក្រុមកីឡាករអុំទូកទាំងអស់ ត្រូវបន្តហ្វឺកហាត់និងថែរក្សាសុខភាពដើម្បីទទួលបានជ័យជំនៈក្នុងការប្រកួត

 

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី ២៥ ១១ ២២

a17-3

a16-3

a18-4

a15-3

a19

MC ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌ មានបានលើក ទឹកចិត្តដល់ក្រុមកី ឡាករអុំទូកទាំងអស់ ត្រូវបន្តហ្វឺកហាត់ឱ្យបានល្អបន្ថែមទៀត រួមជាមួយនឹងការថែរក្សាសុខភាព ដើម្បីទទួលបានជ័យជម្នះនៅក្នុងការប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក ។ ការជំរុញបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសអញ្ជើញទៅជួបសំណេះសំ ណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិ ឫទ្ធិនាគរាជសំណាងសែនជ័យ មកពីវត្តមហាមង្គល មហាសៀក ស្ថិត នៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុងនិងថ្នាក់ដឹកនាំ គណៈកម្មការទូក ចំនួន ១០០ នាក់ ដែលបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧប ភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ ។
    ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ក្រុម កីឡាករទាំងអស់ ត្រូវគោរពវិន័យ សេចក្តីថ្លៃថ្នូរ និងការរួមសហការសាមគ្គីជាកម្លាំងដ៏រឹងមាំ ដើម្បីចូល រួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះ ខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕

Comments

Related posts