ទីក្រុងហូជីមិញបានកំណត់គោលដៅទទួលភ្ញៀវបរទេសចំនួន ៦ លាននាក់នៅក្នុងឆ្នាំ ២០២៤


វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b1-15

b-9
អន្តរជាតិ៖ យោងតាមនាយកដ្ឋានទេសចរណ៍ក្រុងបានឱ្យដឹងថា ទីក្រុងហូជីមិញបានកំណត់គោលដៅទទួលភ្ញៀវបរទេសចំនួន ៦ លាននាក់ដែលនឹងទទូលបានប្រាក់ប្រហែល ៧,៨ ពាន់លានដុល្លារនៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ដោយសារស្ថានភាពនយោបាយ-សេដ្ឋកិច្ចមានស្ថិរភាព និងការងើបឡើងវិញដ៏ល្អនៃវិស័យទេសចរណ៍ និងឧស្សាហកម្មពាក់ព័ន្ធ មជ្ឈមណ្ឌលភាគខាងត្បូងវៀតណាមរំពឹងថានឹងស្វាគមន៍លំហូរទេសចរពីសាធារណរដ្ឋកូរ៉េ ជប៉ុន ឥណ្ឌា និងចិន។ គិតត្រឹមខែតុលា ទីក្រុងនេះមានភ្ញៀវបរទេសជាង ៤,១ លាននាក់ដែលស្មើនឹង ៨២% នៃផែនការសម្រាប់ឆ្នាំនេះ ដោយគេសង្ឃឹមថាសម្រាប់ឆ្នាំ ២០២៣ ទាំងមូលទីក្រុងនេះនិងមានភ្ញៀវទេសចរអន្តរជាតិចំនួន ៥ លាននាក់។ នៅដើមខែធ្នូ នាយកដ្ឋានទេសចរណ៍នឹងរៀបចំសប្តាហ៍ទេសចរណ៍ទីក្រុង HCM លើកទី ៣ ដើម្បីជំរុញតម្រូវការទេសចរណ៍ទាំងអន្តរជាតិ និងក្នុងស្រុក និងបង្កើតឱកាសសម្រាប់ក្រុមហ៊ុនទេសចរណ៍ដើម្បីបង្ហាញការផ្តល់ជូនដ៏គួរឱ្យទាក់ទាញរបស់ពួកគេនៅឆ្នាំ ២០២៤៕

Comments

Related posts