រដ្ឋបាលរាជធានីភ្នំពេញរៀបចំប្រារព្ធពិធីសំពះព្រះខែអកអំបុក នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ


វិទ្យុជាតិ លោកស្រី សន សាវិន (២៧ .១១ .២៣ )

IMG_3445

IMG_3456

IMG_3455

IMG_3463

IMG_3461

IMG_3462

IMG_3429-1

IMG_3431-1
Mc៖រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធពិធីសែនព្រះខែអកអំបុក នៅរមណីយដ្ឋានប្រវត្តិ    សាស្ត្រវត្តភ្នំ នាយប់ថ្ងៃទី២នៃព្រះរាជធិធីអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុក ដើម្បីគោរពប្រតិបត្តទៅតាមគន្លងជំនឿសាសនា និងរក្សាទំនៀមទំលាប់ប្រពៃខ្មែរឱ្យបានល្អគង្សវង្ស។
នៅយប់ថ្ងៃ១៥កើតពេញបូណ៌មីខែកត្ដិក នាយប់ ថ្ងៃទី២នៃព្រះរាជធិធីអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុកត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការប្រារព្ធពីធីសំពះព្រះខែនិងអកអំបុក នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរនិងពិធីអុំទូក បណ្ដែតប្រទីប ហើយក៏ជាទំនៀមទំលាប់ប្រពៃណីខ្មែរយើង ដែលតែងតែធ្វើជារៀងរាល់ឆ្នាំផងដែរ។ម្យ៉ាងទៀត ក៏ជា ការបួងសួងសុំសេចក្ដីសុខដល់ប្រជាពលរដ្ឋយើងផងដែរ។
ពិធីនេះបានធ្វើឡើងក្រោមធិបតីភាពឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទំាងមន្រ្តីរាជការក្រោមឱវាទ។ ហើយនៅក្នុងពិធីនេះក៏មានប្រជាពលរដ្ឋចូលរួមយ៉ាង ច្រើនកុះផងដែរ ខណៈដែរតំបន់រម្មណីយប្រវត្តិសាស្រ្តវត្តភ្នំបានរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជា ច្រើន ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋមកលេងកម្សាន្ត។
លោកតាអ៊ុន ធី ដែលមកលេងព្រះរាជពិធីបុណ្យអុំទូកបានឱ្យដឹងថា ពិធីសំពះព្រះខែ  អកអំបុក គឺប្រជាពលរដ្ឋយើងមិនដែលអាក់ខានឡើយ មិនថានៅទីក្រុងរឺជនបទស្រុកស្រែចំការនោះទេ  តែងបាននាំគ្នាប្រារព្ធយ៉ាងសប្បាយរីករាយ ដោយម្នាក់ៗមានចេក មានអំបុក ដូង និងផ្កាភ្ញីជាដើម។
«ពិសំពះព្រះខែគឺជាប្រពៃណីខ្មែរយើង ទាំងអស់គ្នាមានចេកមានអំបុក រៀបចំទៅតាម ក្រុមៗមានចេកៗ មានអំបុក  ភូមិនេះក៏ទៅភូមិនោះក៏ទៅ  យើងរៀបចំទាំងអស់គ្នា។
លោកតាបញ្ជាក់ថា ការរៀបចំពិធីសំពះព្រះខែនិងអកអំបុកនៅតំបន់រម្មណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំនេះ គឺមិនត្រឹមតែជាការរក្សាប្រពៃណីវប្បធម៌ខ្មែរប៉ុណ្ណោះទេ ថែមទំាងបានបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅតំបន់នេះផងដែរ។
សូមបញ្ជាក់ថា  ពិធីសំពះព្រះខែនិងអកអំបុកត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាទន្សាយ ដោយគ្រានោះ ព្រះអង្គបានលះបង់អាយុសង្ខារដល់ព្រះឥន្ទ្រាធិរាជ ដើម្បីបំពេញទានបារមី។   រឿងរ៉ាវនៃព្រះពោធិសត្វនេះហើយ ដែលនាំឲ្យអ្នកស្រុកខ្មែរតែងតែរៀបចំប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ៕

Comments

Related posts